ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

អាជ្ញាធរខេត្ដក្រចេះ នាំយកអំណោយសាខាកាកបាទក្រហមខេត្ត ផ្តល់ជូនដល់គ្រួសាររង គ្រោះ​ដោយខ្យល់កន្រ្តាក់ចំនួន២៥ គ្រួសារ នៅក្នុងស្រុកឆ្លូង

AKP ក្រចេះ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ –ឯកឧត្ដម ធុន គ្រី  ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះបាននាំ យកអំណោយទៅចែកជូនដល់គ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន ២៥ គ្រួសារ នៅក្នុង ឃុំ ពង្រ និងឃុំ ហាន់ជ័យ ស្រុកឆ្លូង កាលពីថ្ងៃអាទិត្យ ៦ រោច ខែ ភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០១៨

ឯកឧត្តម ធុន គ្រី បានមានប្រសាសន៍ បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងតែយកចិត្តទុកដាក់ ពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលជួបការលំបាក ទីទ័លក្រ មានជំងឺ ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗដោយមិនប្រកាន់ រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយ អ្វីឡើយ។  ឯកឧត្តមបាន បញ្ជាក់ថា រាល់ទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋគឺសម្ដេចតេជោ ហ៊ុន សែន និងសម្ដេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តែងតែចាត់មន្រ្តីឱ្យចុះមកសួរសុខទុក្ខបងប្អូន ដូចជា ករណីដែលបងប្អូនកំពុងជួបប្រទះនូវការលំបាកខ្វះខាតទាំងទីជម្រក និងជីវភាពប្រចាំថ្ងៃ ជាដើម គឺសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតបានណែនាំឱ្យមន្រ្តីកាកបាទក្រហម ចុះយកអំណោយមកចែកជូនឱ្យបានទាន់ពេលវេលាដើម្បីជួយសម្រាលជីវភាពរបស់បងប្អូន ប្រជា ពលរដ្ឋបានមួយ រយៈពេលដែរ ឯកឧត្តមក៏បានអំពាវនាវដល់អាជ្ញាធរគ្រប់ថ្នាក់ បន្តតាមដាន និងយកចិត្តទុក ដាក់ដល់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានរបស់ខ្លួនឱ្យបានជាប់ជាប្រចាំ ជាពិសេសត្រូវត្រៀមបង្កាទុកជាមុន និងត្រូវចុះទៅពន្យល់ណែនាំបងប្អូនប្រជាពលរដ្ឋឱ្យយក ចិត្តទុកដាក់ថែរក្សាសុខភាពឱ្យបានល្អសម្អាតបរិស្ថានជុំវិញផ្ទះ មានអនាម័យល្អក្នុងការរស់នៅ ផឹកទឹកឆ្អិន ត្រូវប្រកាន់ភ្ជាប់នូវការហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ។

ជាមួយគ្នានេះដែរ ឯកឧត្ដមក៏បានធ្វើការណែនាំបងប្អូនប្រជាពលរដ្ឋត្រូវមានការប្រុង ប្រយ័ត្នខ្ពស់ចំពោះខ្យល់ព្យុះ អគ្គិភ័យ គ្រោះថ្នាក់ចរាចរ ណ៍ ហើយត្រូវជៀសឱ្យឆ្ងាយពីគ្រឿង ញៀន និងជំងឺអេដស៍ជាដើម ដោយធ្វើយ៉ាងណាត្រូវជៀសឱ្យផុតនូវបញ្ហាទាំងនេះកុំឱ្យ កើតមានឡើងចំពោះបងប្អូនទាំងអស់គ្នា។

សូមបញ្ជាក់ថា អំណោយរបស់កាកបាទក្រហមខេត្ត បានចែកជូននៅពេលនោះគឺ ក្នុងមួយគ្រួសារៗទទួលបាន  អង្គរ២៥គីឡូក្រាម  មី១កេស ត្រីខកំប៉ុង១យួរ   មុង១  ភួយ ១  ក្រមា១ សារុង តង់ធំ១ និងថវិកាចំនួន៤ម៉ឺនរៀល  ដោយឡែកចំពោះគ្រួសាររងគ្រោះដោយ រលំផ្ទះទាំងស្រុងចំនួនមួយគ្រួសារ ទទួលបានថវិកាបន្ថែមចំនួន ២០ម៉ឺនរៀលបន្ថែមទៀត ៕

ដោយ ជួន សុជាតិ