ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ពីភាពជោគជ័យ ក្នុងបេសកកម្មទៅចូល​រួមមហាសន្និបាត អង្គការសហប្រជាជាតិ នៅសហរដ្ឋអាមេរិក

AKP ភ្នំពេញ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ –ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបញ្ជាក់​ពី       ភា​ពជោគជ័យក្នុងដំណើរបេសកកម្មដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមក្នុង​មហាសន្និ​បាត​អង្គការសហប្រជាជាតិលើកទី៧៣ ដែលប្រព្រឹត្តទៅនៅទីក្រុងញូវយ៉ក សហរដ្ឋអា​មេរិក​។ នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ សម្ដេចតេជោ​បាន​សរសេរថា កម្ពុជាមាតុភូមិខ្ញុំ ទោះឃ្លាតឆ្ងាយក្នុងរយៈពេលយូរ ឬឆាប់យ៉ាង ណាក៏អា​រម្ម​ណ៍​នៃការវិលត្រឡប់មកជាន់ទឹកដីកម្ពុជាមាតុភូមិនៅតែពោរពេញដោយក្តីទន្ទឹង។ ក្នុងដំណើរ​តាម​​យន្តហោះជាង១៧ម៉ោងនេះ ខ្ញុំសូមឆ្លៀតឱកាសរៀបរាប់ជូនជនរួមជាតិពី ដំណើរបេសកម្ម​របស់​ខ្ញុំដោយពាក្យសង្ខេបមួយថាជោគជ័យ

សម្ដេចតេជោក៏សូមអរគុណ ដល់ជនរួមជាតិទាំងអស់​ដែ​ល​តែងតែគាំទ្រនឹងតាមដានរាល់សកម្មភាពរបស់ខ្ញុំនៅ អង្គការសហប្រជាជាតិលើកនេះ តា​ម​​រយៈFacebook Page របស់សម្ដេចក្តី ឬតាមរយៈបណ្ដាញ សារព័ត៌មានទាំងឡាយក្តី។ សម្ដេចតេជោបានអះអាងថា ការគាំទ្រ​រប​ស់​​បងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេសបានផ្តល់ជាកម្លាំងចិត្តយ៉ាងខ្លាំងដល់រូបសម្ដេច ជំនួ​ស​ការនឿយ ហត់ផ្លូវកាយដោយសារការធ្វើដំណើរផ្លូវឆ្ងាយ និងការប្តូរម៉ោង យប់ជាថ្ងៃ។

សម្ដេចតេជោបានបន្ថែមថា “ខ្ញុំ​ក៏​សូម​អរគុណបងប្អូនខ្មែររស់នៅសហរដ្ឋអាមេរិក និង កាណាដាដ៏ច្រើនកុះករដែលបាន​ចំណា​យ​​ពេលវេលា និងធនធានស្កាត់មកពីគ្រប់រដ្ឋ ជិតឆ្ងាយ មកជួបសំណេះសំណាលជាមួយខ្ញុំ ដើ​ម្បី​បានទទួលព័ត៌មានពីការអភិវឌ្ឍនានា និងសុខទុក្ខ របស់ប្រជាជនខ្មែរនៅក្នុងប្រទេសកម្ពុជា​។​ ខ្ញុំនឹងចងចាំនូវសំណើច ស្នាមញញឹម នឹងក្តីរម្លឹ របស់បងប្អូនជាប់ជានិច្ច និងសូមសន្យាថា​យើង​នឹងជួបគ្នាជាថ្មីម្តងទៀត។

​គួរបញ្ជាក់ដែរថា គណៈប្រតិភូជាន់ខ្ពស់ ដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុ​ន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គ្រោងនឹងនិវត្តន៏មកដល់មាតុភូមិវិញ នា​រ​​សៀលថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨នេះ

ដោយ ជឹម ណារី