ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

អាជ្ញាធរខេត្តសៀមរាបគាំទ្រចំពោះសាលារៀនឯកជនក្នុងការចូលរួមបណ្តុះបណ្តាលកុមារតូចឱ្យមានគ្រឹះរឹងមាំសម្រាប់បន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា

AKP សៀមរាប ថ្ងៃទី០១ ខែតុលា ឆ្នំាំ២០១៨ –លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាបបានលើកឡើងថា ដើម្បីបណ្តុះបណ្តាលធន ធានមនុស្សឱ្យមានសមត្ថភាពគ្រប់គ្រាន់គឺត្រូវការបណ្តុះបណ្តាលកុមារឱ្យមានគ្រឹះរឹងមាំពីតូច គឺជាកត្តាដ៍សំខាន់បំផុត។

ថ្លែងនៅពិធីចែកវិញ្ញាបនបត្រនិងលិខិតសរសើ រជូនដល់សិស្សានុសិស្សរបស់សាលារៀនអន្តរ ជាតិអង្គរប្រ៊ិដ ខេត្តសៀមរាបសម្រាប់ឆ្នាំសិក្សា២០១៧-២០១៨ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នំា២០១៨ លោក ពិន ប្រាកដ បានបញ្ជាក់ថា កុមារគឺជាក្រដាសស ហើយបើយើងបានផ្តល់ចំណេះដឹងជាមូលដ្ឋានគ្រឹះរឹងមាំដល់ពួកគាត់ពីតូចហើយនោះ ការបន្តសិក្សារបស់ពួកគាត់នៅ បឋមសិក្សាឬនៅឧត្តមសិក្សានឹងទទួលបានជោគជ័យ ដោយសារតែក្នុងខួរក្បាលរបស់ពួក គាត់មានការចង់រៀនចង់ចេះចង់ដឹងស្រាប់ហើយ។ លោកបានបន្តថា ដើម្បីឱ្យកុមារតូច នៅ តាមតំបន់ជនបទទួលបានការបណ្តុះបណ្តាលគ្រឹះឱ្យមានភាពរឹមាំពីតូចក្រសួងអប់រំ បាន បង្កើតឱ្យមានសាលាមត្តេយ្យសហគមន៍ជាច្រើននៅតាមមូលដ្ឋានឱ្យនៅកៀកនឹងលំនៅឋាន របស់ពួកគាត់ ជាការផ្តល់ឱ្យកាសឱ្យកុមារតូចបានចូលរៀន។ ក្រៅពីសាលាមត្តេយ្យ សហ គមន៍នេះ នៅតាមទីប្រជុំជនក៍មានសាលារៀនឯកជនជាច្រើន បានទទួលកុមារតូចឱ្យចូល រៀន និងមើលការថែទាំ ទន្ទឹមនេះ អាជ្ញាធរខេត្តសៀមរាបគាំទ្រចំពោះ សាលារៀនឯកជន ក្នុងការចូលរួមបណ្តុះបណ្តាលកុមារតូចឱ្យមានគ្រឹះរឹងមាំសម្រាប់បន្តការសិក្សានៅបឋមសិក្សាឬនៅឧត្តមសិក្សានេះ ជាពិសេសបានជួយដល់មាតាបិតាបានទៅធ្វើការរកស៊ីបានផងដែរ ព្រោះថាមានកន្លែងសម្រាប់កូនតូចៗសម្រាប់រៀន និងថែទាំមានសុវត្ថិភាពពេញមួយថ្ងៃ ផងដែរ។

លោកអភិបាលរងខេត្ដបានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់យ៉ាង ខ្លាំងក្នុងការបន្តកសាង និងអភិវឌ្ឍន៍ធនធានមនុស្សលើគ្រប់ផ្នែកប្រកបដោយគុណភាព និង មានគុណធម៌ល្អ ឆ្លើយតបទៅនឹងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ដើម្បីកសាងកម្ពុជា ឱ្យក្លាយជា សង្គមរីកចម្រើន ជឿនលឿន ដែលផ្អែកលើមូលដ្ឋានចំណេះដឹង លើគ្រប់វិស័យ រួមទាំងវិទ្យា សាស្រ្តបច្ចេកទេស និងចំណេះធ្វើ ហើយដើរស្របជាមួយនឹងការរីកចម្រើន នៃបណ្តាប្រទេស នៅក្នុងតំបន់ និងពិភពលោក។

លោក ហួត សូនី នាយកសាលារៀនអន្តរជាតិអង្គរប្រ៊ិដបានឱ្យដឹងថា សាលារៀន អន្តរជាតិអង្គរប្រ៊ិដ មានគោរដៅចម្បងគឺធ្វើយ៉ាងណាដើម្បីឱ្យសិស្សានុសិស្សទទួលបានជោគ ជ័យ លើការសិក្សារួមទាំងអត្តចរិល្អ ដែលមានការស្វាគមន៍ពីគ្រប់មជ្ឈដ្ឋាន លោកបាន បន្ដថា ដើម្បីសម្រេចនូវគោលដៅនេះ សាលាបានពង្រឹងការបង្រៀនរបស់គ្រូ និងការរៀន របស់សិស្ស ដោយក្នុងនោះត្រូវជ្រើសរើសគ្រូដែលមាន គរុកោសល្យប្រកបដោយវិជ្ជាជីវៈ ក្នុង ការផ្តល់ចំណេះណឹង និងមានបទពិសោធន៍ខ្ពស់ក្នុងការបង្រៀន។  ទន្ទឹមនេះ សាលារៀនអន្តរ ជាតិអង្គរប្រ៊ិដប្តេជ្ញាចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការបណ្តុះបណ្តាលមូលដ្ឋានគ្រឹះកុមារ តូចឱ្យបានរឹងមាំសម្រាប់បន្តការសិក្សានៅបឋមសិក្សាឬនៅឧត្តមសិក្សាប្រកបដោយភាព ជោគជ័យ។

លោកបានបន្ដទៀតថា បច្ចុប្បន្ននេះសាលាកំពុងបង្រៀនសិស្សថ្នាក់មត្តេយ្យ ភាសា អង់គ្លេស និងភាសាខ្មែរចំនួន៥៤នាក់   ថ្នាក់អង់គ្លេសពេញម៉ោងសម្រាប់កុមារចំនួន ៤៤នាក់ ថ្នាក់ភាសាបរទេសក្រៅម៉ោងចំនួន ២២២ នាក់ និងថ្នាក់កំព្យូទ័រចំនួន ២៤នាក់៕  

ដោយ ឃុត សៅ