ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ទទួលជួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាធុរកិច្ច សហរដ្ឋអាមេរិក-អាស៊ាន

AKP ភ្នំពេញ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ — សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បា​ន​ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្ដម អាឡេកសាន់ឌ័រ ហ្វេលមែន (Alexander Fel​dm​a​​n​) ប្រធាន និងជានាយកប្រតិបត្តិ ក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន នាព្រឹក​ថ្ងៃ​ទី២៨ កញ្ញា ឆ្នាំ២០១៨ ក្នុងខណៈអញ្ជើញទៅចូលរួមក្នុងមហា​សន្និ​បា​ត​អង្គការសហប្រជាជាតិ​លើក​​ទី​ ៧៣ នៅទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក ។


ប្រភពពីទូរទស្សជាតិបានឱ្យដឹងថា ឯកឧត្តម អាឡេកសាន់ឌ័រ ហ្វេលមែន ប្រធាន​និង​​ជា​នា​យក​ប្រតិបត្តិ ក្រុម​ប្រឹក្សាធុរកិច្ចសហរដ្ឋ​អាមេរិក-អាស៊ាន មានប្រសាសន៍សម្ដែងនូវ​ការរីក​រាយ ដោយបានជួបពិភាក្សាការងារជាមួយ សម្តេចតេជោនាយករដ្ឋមន្រ្តី នៅបុរី​ញ៉ូវយ៉ក សហរដ្ឋ​អា​មេរិ​ក​។ ឯកឧត្តមបន្តថា អ្វីដែលរូបឯកឧត្តមជួបពិភាក្សា​ជាមួយ​សម្តេច​នៅពេលនេះ គឺដូចអ្វី​ដែ​ល​​ឯកឧត្តមចង់ឃើញ គឺចង់ឲ្យកម្ពុជាបន្តនូវ​គោលនយោបាយ​សេដ្ឋកិច្ច​ឲ្យកាន់តែទូលំទូលាយ ថែម​ទៀត។

ឯកឧត្តមបានបន្តថា ដោយសារតែប្រទេសកម្ពុជា គឺជាសមាជិករបស់អាស៊ាន ឯកឧត្ត​ម​​​ចង់​ឱ្យកម្ពុជាបន្តការគាំទ្រធ្វើយ៉ាងណា ឱ្យមានទិដ្ឋការអាស៊ាននៅពេលខាងមុខ ដើម្បីជំរុញ​ការ​​កសាង​សមត្ថភាព ពិសេសការបង្កើនគុណភាពនៃការអប់រំ ក្នុងក្របខ័ណ្ឌ អាស៊ាន។ ក្នុង​កិច្ច​​​ពិភាក្សា​គ្នានោះដែរ ឯកឧត្តមក៏បានសម្ដែងនូវការវាយតម្លៃខ្ពស់ ជូនចំពោះ​សម្តេច​តេជោ​នា​យក​រដ្ឋ​មន្រ្តី ដែលតែងតែគាំទ្រដល់បណ្តាក្រុមហ៊ុនសហរដ្ឋអាមេរិក ក្នុងការ ទៅបណ្តាក់​ទុន​វិ​និយោគ ក្នុង​ប្រទេសកម្ពុជា និងបណ្តាប្រទេសក្នុងតំបន់អាស៊ាន ដែលកន្លង មក​មានក្រុម​ហ៊ុន​ហ្វ័​ត និងក្រុម​ហ៊ុន​កូកាកូឡាជាដើម។

ឯកឧត្តមប្រធានក៏បានវាយតម្លៃខ្ពស់ ពីកម្លាំង និងសមត្ថ​ភាព​​យុវជន​របស់​កម្ពុជា ដែលកំពុងមានការកើនឡើង ស្របទៅ នឹងការ រីកចម្រើន​នៃសេដ្ឋកិច្ច​ឌី​ជី​ថល ដោយ​រំពឹងថា សម្តេចតេជោ នឹងមានការចាប់អារម្មណ៍ទៅលើ អនាគតដ៏ល្អ និង​​មានការប្រកួត​ប្រជែងរបស់កម្ពុជា។ ទន្ទឹមនេះ តាមរយៈ ជំនួបពិភាក្សា គ្នានោះដែរ ឯកឧត្តមក៏​បាន​ជ​ម្រា​​បជូនសម្តេចតេជោ ពីការដែលឯកឧត្តមបានស្នើទៅ កាន់ ឯកឧត្តមនាយករដ្ឋមន្រ្តីថៃ ក្នុង​ពេល​ដែលថៃធ្វើជាប្រធាន​អាស៊ាន​ឆ្នាំ២០១៩ ពីប្រធានបទ នៃ សេដ្ឋកិច្ចឌីជីថល សម្រាប់​ធ្វើការ​ពិភាក្សាក្នុង​អាស៊ាន។ ក្នុងជំនួបពិភាក្សាគ្នានោះ ឯកឧត្តមប្រ ធាន មានប្រសាសន៍​ចង់​ឃើញ​សហរដ្ឋអាមេរិក និងកម្ពុជា មានទំនាក់ទំនងក្នុងភាពល្អប្រសើរ ឡើងវិញ ពិសេស​នៅ​ពេល​​ដែ​លអាម៉េ​រិក តែង​តាំង​ឯកអគ្គរដ្ឋទូតថ្មីរបស់ខ្លួន ប្រចាំកម្ពុជានៅ​ពេលខាងមុខ ពោលគឺ​ឯក​ឧត្តមឯកអគ្គរដ្ឋទូតថ្មី​របស់​អាម៉េរិក គឺជាឧបការីរដ្ឋមន្រ្តីការបរទេស សហរដ្ឋអាមេរិក ដែល​អ្នក​ការ​ទូត​មួយរូបដែលយល់ច្បាស់​ពី​អាស៊ីបូព៌ា។

សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ស្វាគមន៍ និងបានលើកឡើងពីចំណុច​មួយ​ចំនួ​ន ពិសេសកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ពោលគឺកម្ពុជានៅរក្សាកំណើនសេដ្ឋកិច្ច ក្នុង​​អាត្រាជាង៧ភាគរយ ទៅតាមយន្តការអាស៊ានបូក៣ ដែលបានព្យាករណ៍ថា កំណើន​សេដ្ឋកិច្ច​ក្នុង​ឆ្នាំ​២០១៨នេះ កម្ពុជានឹងមានកំណើនសេដ្ឋកិច្ចប្រមាណ៧.២ភាគរយ។ សម្តេច តេជោបានបន្តថា កំណើន​​សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាគឺទទួលបានជោគជ័យ​ បើទោះបីជា មានសម្ពាធពី​សេដ្ឋ​កិច្ច​​ពិភព​លោក​ក៏ដោយ។ សម្តេចតេជោបន្តទៀតថា អ្វីដែលរូបសម្តេចចង់ ឃើញ​គឺការអនុវត្តរូបមន្ត​មួយ​បូក​មួយ ពោលគឺបណ្តាក្រុមហ៊ុនបរទេសដែលកំពុងវិនិយោគ ក្នុងប្រទេសអាស៊ាន ក្នុង​នោះ​រួមទាំង​ក្រុមហ៊ុនមកពីសហរដ្ឋអាមេរិកផងដែរ មានលទ្ធភាព អាចទៅបង្កើតរោងចក្រ នៅ​ប្រទេស​កម្ពុជា ឧទាហរណ៍ប្រទេសថៃបូកមួយ មានន័យថា ក្រុមហ៊ុនសហរដ្ឋអាមេរិក ដែ​ល​កំពុងប្រតិបត្តិ​ការ​ក្នុងប្រទេសថៃ អាចមកបើករោងចក្រក្នុង ប្រទេសកម្ពុជា។ សម្តេចតេជោ​នា​យករដ្ឋមន្រ្តីបន្តថា នៅក្នុងគោលនយោបាយបដិវត្តន៍​ឧស្សាហកម្ម២០១៥-២០២៥ របស់ប្រ​ទេ​សកម្ពុជា គឺផ្តោត​សំខាន់ទៅលើវិស័យបីសំខាន់ៗ គឺទី១. វិស័យកសិកម្ម ទី២. វិស័យ​ឧស្សា​ហ​កម្ម​ និងទី៣. វិស័យ​សេវាកម្ម។ សម្តេចតេជោ បានលើកឡើងទៀតថា សេដ្ឋកិច្ចកម្ពុជាមានការវិវត្តន៍ ដោយមិន​ពឹង​ផ្អែកតែទៅលើ​វិស័យ​ណា មួយនោះទេ ពោលគឺការរីកចម្រើនលើពហុវិស័យក្នុងភាពរឹងមាំ ពិ​សេសលើផ្នែក​ឧស្សាហកម្ម ដែលមានលក្ខណៈទ្រង់ទ្រាយជាសកល ពោលគឺការផលិត​ក្នុង​ប្រ​ទេសកម្ពុជា រួចធ្វើ​ការចែក ចាយជាសកល តាមតម្រូវការនៃសេដ្ឋកិច្ចពិភពលោក។

ទាក់​ទិន​ទៅ​នឹងទំនាក់ទំនង​រវាង​កម្ពុជា និងសហរដ្ឋអាមេរិក សម្តេចតេជោមានប្រសាសន៍ថា សម្តេច​ទេគឺ​ជាអ្នកជំរុញការកសាងនូវទំនាក់ទំនងរវាងកម្ពុជាជាមួយនឹងសហរដ្ឋអាមេរិក កម្ពុជា ​ចង់​ធ្វើ​មិត្តដ៏ល្អជាមួយ​សហរដ្ឋ​អាមេរិក។ សម្តេចបានបន្ថែមទៀតថា នៅពេលខាងមុខ អ្វីដែល​សម្តេច​ចង់​ឃើ​ញ​​នោះគឺ ការទំនាក់ទំនងនៃ​ប្រទេសទាំងពីរ មានភាពកាន់តែល្អ​ប្រសើរ​ឡើង ពិសេសរ​វាង​រដ្ឋា​ភិ​បាលនិងរដ្ឋាភិបាល ដូចអ្វី​ដែលផ្នែកធុកិច្ចសហរដ្ឋអាមេរិកចង់​បានដែរ​នោះ។ សម្តេចតេ​ជោ​សង្កត់​ធ្ងន់ថា ប្រសិនបើសហរដ្ឋ​អាមេរិក បើកទិដ្ឋការជូនដល់ ប្រជាជនកម្ពុជាដូច​ដើមឡើង​វិញ​នោះ ការបន្តរុករកអដ្ឋិធាតុទាហាន​បាត់ខ្លួនអាមេរិក នឹងបន្ត ឡើងវិញដូចអ្វីដែលយើងធ្លាប់​បាន​អនុ​វត្តន៍រួមគ្នាកាលពីពេលមុន។ សម្តេច​តេជោអះអាងថា សម្តេចនឹងបន្តជួបជាមួយ​ប្រ​តិភូ​ក្រុម​ប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន នៅពេលដែលគណៈ​ប្រតិភូនេះអញ្ជើញទៅកាន់​ប្រ​ទេ​ស​កម្ពុជា៕

ដោយ ជឹម ណារី