ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ប្រតិបត្តិការយោធាដែលសហរដ្ឋអាមេរិកដឹកនំាប្រឆំាងនឹងក្រុមអាយស៊ីសបានសម្លាប់ប្រជាជនស៊ីវិលអស់ចំនួន ១.១០០ នាក់

វិទ្យុជាតិកម្ពុជា/ ​អត្ថបទ ឆាយ វីកាល
ប្រភព​ រ៉យតឺ (២៨.០៩.១៨)

ស៊ីរី៖​ ​ទីភ្នាក់ងារព័ត៌មានបរទេស បានដកស្រង់សម្តីរបស់មន្ត្រីយោធាអាមេរិកមួយរូប
ដែលបាននិយាយកាលពីថ្ងៃព្រហស្បតិ៍នេះ ថា មានប្រជាពលរដ្ឋជាជនស៊ីវិលចំនួន ជាង ១.១០០
នាក់បានស្លាប់នៅក្នុងប្រទេសស៊ីរី និងប្រទេសអ៊ីរ៉ាក់ នៅក្នុងប្រតិបត្តិការយោធាដែលសហរដ្ឋអាមេរិក
បានដឹកនំា ដើម្បីវាយកម្ទេចក្រុមរដ្ឋឥស្លាម ដែលហៅកាត់ថា ក្រុមអាយស៊ីស
ចាប់តាំងពីប្រតិបត្តិការយោធានោះបានចាប់ផ្តើមនៅក្នុងឆ្នំា ២០១៤មក ។​

នៅក្នុងសេចក្តីថ្លែងការមួយ ក្រុមសម្ព័ន្ធមិត្ត បាននិយាយថា នៅក្នុងខែ សីហា
មានប្រជាពលរដ្ឋស៊ីវិលចំនួន ៥៣ នាក់ បានស្លាប់ក្នុងការវាយប្រហាររបស់ទ័ពសម្ព័ន្ធមិត្ត
ធ្វើឲ្យចំនួនពលរដ្ឋស៊ីវិល ដែលស្លាប់ក្នុងប្រតិបត្តិការយោធារបស់សម្ព័ន្ធមិត្ត ឡើងដល់ចំនួន ១.១១៤
នាក់ចាប់តំាងពីខែ សីហា ឆ្នំា ២០១៤ មក ។

តួលេខដែលផ្តល់ដោយក្រុមយោធាសម្ព័ន្ធមិត្ត
មានចំនួនតិចជាងតួលេខរបស់អង្គការអន្តរជាតិមួយចំនួន ។ ក្រុមឃ្លំាមើលការប្រយុទ្ធគ្នា ឈ្មោះ អ៊ែរវ៉
(Airwars) បានឲ្យដឹងថា យ៉ាងហោចណាស់ ជនស៊ីវិលចំនួន ៦.៥៧៥ នាក់បានស្លាប់
ក្នុងការវាយប្រហាររបស់ទ័ពសម្ព័ន្ធមិត្ត ។