ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ប្រទេសកាណាដា ដកសិទ្ធិសញ្ជាតិកាណាដា ពីលោកស្រីអូងសាងស៊ូជី

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ឆានែលញូវអាស៊ី (២៨.០៩.១៨)

កាណាដា៖ តាមទូរទស្សន៍បរទេសបានឲ្យដឹងថា សភារបស់ប្រទេសកាណាសា នៅថ្ងៃព្រហស្បតិ៍នេះ
បានបោះឆ្នោតជាឯកឆ័ន្ទ ដកសិទ្ធិសញ្ជាតិកាណាដា ពីមេដឹកនំាប្រទេស មីយ៉ាម៉ា
លោកស្រីអូងសាងស៊ូជី ដោយសារបញ្ហជនជាតិភាគតិចកាន់សាសនាឥស្លាម រ៉ូហីងយ៉ា ។

នៅឆ្នំា ២០០៧ ប្រទេសកាណាដា បានផ្តល់សិទ្ធិចូលសញ្ជាតិកាណាដា ដល់លោកស្រីអូងសាងស៊ូជី
ដែលជាស្រ្តីម្នាក់បានធ្វើការតស៊ូទាមទារប្រជាធិបតេយ្យសម្រាប់ប្រទេសមីយ៉ាម៉ា
និងជាឥស្សរជនដែលទទួលបានរង្វាន់ណូបែល។

ប៉ុន្តែកិត្តិនាមរបស់លោកស្រីលើឆាកអន្តជាតិ បានធ្លាក់ចុះ
​ដោយសារតែលោកស្រីបដិសេធមិនទទួលដឹងឮនូវការប្រព្រឹត្តដ៏សាហាវព្រៃផ្សៃរបស់ក្រុមយោធាប្រឆំា
ងទៅលើជនជាតិភាគតិចកាន់សាសនាឥស្លាម រ៉ូហីងយ៉ា ដែលប្រទេសកាណាដា បានប្រកាសថា
ការប្រព្រឹត្តរបស់ពួកយោធា គឺជាអំពើប្រល័យពូជសាសន៍ ។