ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ក្រុមហ៊ុន Precise Corporation Co.,Ltd មានបំណងបង្កើតរោងចក្រដំឡើងត្រង់ស្វូ និងគ្រឿងបរិក្ខារ​អគ្គិសនីក្នុងខេត្តពោធិ៍សាត់

AKP ពោធិ៍សាត់ ថ្ងៃទី២៨ខែកញ្ញាឆ្នាំ២០១៨ — ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអនុញ្ញាត ឱ្យគណៈប្រតិភូ ដែលដឹកនាំដោយលោក Kitti Sumrit ប្រធានក្រុមហ៊ុន Precise Corporation Co.,Ltd ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារកាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ នៅសាលប្រជុំសាលាខេត្ត និងមានការចូលរួមផងដែរពីសំណាក់លោក ប្រាង ជលសា អគ្គនាយករងអគ្គិសនីកម្ពុជា ដើម្បីជុំវិញការត្រៀមបង្កើតរោងចក្រដំឡើងត្រង់ស្វូ និងគ្រឿងបរិក្ខារអគ្គិសនី ក្នុងទឹកដីខេត្តពោធិ៍សាត់។

លោកនាយកក្រុមហ៊ុនបានថ្លែងថា ដោយមើលឃើញខេត្តមានសក្តា នុពលខាង អគ្គិសនីដែលមានប្រភពទំនប់វារីអគ្គិសនិជាធុងអាគុយសម្រាប់ចែកចាយក្នុងតំបន់កណ្តាលប្រទេសនោះទើបក្រុមហ៊ុនលោកមានបំណងបង្កើតរោងចក្រក្នុងទឹកដីខេត្តពោធិ៍សាត់នេះ។

ជាការឆ្លើយតបឯកឧត្តមអភិបាលខេត្តពោធិ៍សាត់បានសម្តែងនូវ ទឹកចិត្តសប្បាយ រីករាយ ដែលក្រុមហ៊ុនមានបំណងមកវិនិយោគទុនលើ ទឹកដីក្នុងខេត្តនេះ ដោយឯកឧត្តម សង្ឃឹមថានឹងអាចដំណើរការក្នុងពេលខាងមុខនេះ៕

ដោយ ណៅ ធឿន