ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ឯកឧត្តម ស៊ុន ចាន់ថុល ចុះជួបសំណេះសំណាល ជាមួយកងការពារព្រំដែនគោកលេខ៤០៣ យោធភូមិភាគទី៤

AKP ឧត្តរមានជ័យ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ — ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿង ឧបភោគ បរិភោគ សម្ភារ និងថវិកាមួយចំនួនចែកជូនដល់វីរយុទ្ធជន អង្គភាពសម្ព័ន្ធមេត្រីភាព កងការពារព្រំដែនគោកលេខ៤០៣យោធភូមិភាគទី៤ ស្ថិតនៅឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ មានការអញ្ជើញចូលរួមពីឯកឧត្តម ស ថាវី អភិបាលនៃ គណៈអភិបាលខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃសុក្រ ៤រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព ស២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងកោតសសើរចំពោះវីរភាពដល់អង់ អាចក្លាហានរបស់កងកម្លាំងប្រដាប់អាវុធ ដែលសុខចិត្តលះបង់ចាកឆ្ងាយពីក្រុមគ្រួសារពី ប្រពន្ធកូន ដើម្បីមកបំពេញតួនាទីការពារប្រទេសជាតិមាតុភូមិ មិនឱ្យសត្រូវឈ្លានពានបាន។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បាននាំយកនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេច អគ្គ មហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដល់នាយ និងពលទាហានទាំងអស់ ដែលជានិច្ចកាល សម្តេចទាំងពីរ តែងតែយកចិត្តទុកដាក់ពី សុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាកងកម្លាំងប្រដាប់អាវុធ របស់យើងជានិច្ច។
ឯកឧត្តម ស៊ុន ចាន់ថុល ក៏បាននាំនូវសម្ភារ គ្រឿងឧបភោគបរិភោគជាច្រើន ព្រមទាំងថវិកាមួយចំនួនមាន អង្ករ១០០ការុង ស្មើនឹង៥តោន មីចំនួន៣០០កេស បារី៥០កេស ទឹកក្រូច២០០យួរ ទឹកស៊ីអ៊ីវ៧០០យួរ ទឹកសុទ្ធ៣០០កេស ត្រីខ៤០កេស កៅស៊ូតង់៣៥តុង ថវិកាជូនអង្គភាព១៥លានរៀល ថវិកាជូននាយទាហាន ពលទាហានក្នុងម្នាក់ៗទទួល បាន៣ម៉ឺនរៀលផងដែរ៕

ដោយ ទិត ស្រ៊