ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល អញ្ជើញសួរសុខទុក្ខកងកម្លាំងការពារព្រំដែនគោកលេខ ៤០៣ នៅខេត្តឧត្តរមានជ័យ

AKP ឧត្តរមានជ័យ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ —

ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ចើញចុះសំណេះសំណាល សាកសួរសុកទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារ និងថវិកាមួយចំនួន ចែកជូនកង កម្លាំងអង្គភាពសម្ព័ន្ធមេត្រីភាព នៃកងកម្លាំងការពារ ព្រំដែនគោក លេខ ៤០៣ យោធភូមិភាគទី៤ ស្ថិតនៅ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨។

រូបថត៖ ទិត ស្រ៊