ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

អ៊ីស្រាអ៊ែលនឹងបើកឡើងវិញចំណុចឆ្លងកាត់ហ្គោឡង់ជាមួយស៊ីរី

AKP ភ្នំពេញ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ — រដ្ឋមន្ត្រីការពារប្រទេសអ៊ីស្រាអែលបាននិយាយពីថ្ងៃព្រហស្បតិ៍ថា អ៊ីស្រាអែលត្រៀមបើកឡើងវិញកន្លែងឆ្លងកាត់ព្រំដែនមួយជាមួយប្រទេសស៊ីរីសម្រាប់បុគ្គលិក អ.ស.ប ព្រមទាំងបន្តឡើងវិញប្រតិបត្តិការរបស់ខ្លួនដូចមុនចំពោះសង្គ្រាមស៊ីរី ។

លោក អាវិកឌ័រ លីយេប៊ែរមែន ( Avigdor Lirberman ) បានប្រាប់ពួកអ្នកកាសែតក្នុងអំឡុងទស្សនកិច្ចមួយនៅកន្លែងឆ្លងកាត់ Quneitra ក្នុងខ្ពង់រាបហ្គោឡង់ដែលអ៊ីស្រាអែលធ្វើឧបសម្ព័ន្ធថា កម្លាំងអ្នកសង្កេតមើលការដកចេញ អ.ស.ប ( UNDOF ) បានវិលត្រឡប់ទៅកាន់កន្លែងឆ្លងកាត់នោះវិញ ហើយពួកគេបានរៀបចំជាពិសេសដោយនិយាយបន្ថែមថា បាល់ឥឡូវនេះស្ថិតនៅក្នុងទីស៊ីរី ។

លោក លី យេប៊ែរមែន បាននិយាយថា ចំណុចឆ្លងកាត់នេះ ត្រូវបានបិទប្រហែល ៤ ឆ្នាំមក ហើយដោយសារការគិតគូខាងសន្តិសុខ ។ ចំណុចឆ្លងកាត់នេះ ត្រូវបានប្រើប្រាស់ជាសំខាន់ដោយកងកម្លាំង អ.ស.ប ដែលបោះទីតាំងក្នុងតំបន់នោះ នឹងសម្រាប់ការឆ្លងកាត់យូរៗ ម្តងនៃទំនិញកសិកម្ម ។

Quneitra គឺជាតំបន់ប្រយុទ្ធគ្នាមួយ រវាងកងទ័ពស៊ីរី និងក្រុមឧទ្ទាមដែលរួមមានទាំងរណសិរ្សអាល់ -នូស្រា ផង ។ ពីរខែកន្លងទៅនេះ កងកម្លាំងលោក បាសារ​អាល់ -អាសាដ ប្រធានាធិបតីស៊ីរី បានធ្វើការត្រួតត្រា ឡើងវិញលើតំបន់នេះ ។
អ៊ីស្រាអែល បានរឹបអូសយកខ្ពង់រាបហ្គោឡើងនៅក្នុងសង្គ្រាមមជ្ឈិមបូព៌ាឆ្នាំ ១៩៦៧ ហើយភ្លាមៗ បន្ទាប់មកបានធ្វើឧបសម្ព័ន្ធខ្ពង់រាបនេះ ដោយប្រកាសថា វាជាផ្នែករបស់អ៊ីស្រាអែល ជាទង្វើមួយដែលមិនដែលបានទទួលស្គាល់ជាអន្តរជាតិឡើយ ។​​

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )