ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

នាយករដ្ឋមន្រ្តីវៀតណាមទៅដល់ទីក្រុងញូវយ៉កដើម្បីចូលរួម មហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៣

AKP ភ្នំពេញ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ — នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានទៅដល់ទីក្រុងញូវយ៉កកាលពីព្រឹកថ្ងៃទី ២៧ ខែកញ្ញា (ពេលវេលានៅវៀតណាម) ដើម្បីចូលរួមការជជែកដេញដោលនៃសម័យប្រជុំលើកទី ៧៣ នៃមហាសន្និបាតអង្គការសហប្រជាជាតិ (អ.ស.ប)។

ថ្នាក់ដឹកនាំរដ្ឋាភិបាលរូបនេះត្រូវបានអមដំណើរដោយឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេស លោក Pham Binh Minh រដ្ឋមន្ត្រី នឹងជាប្រធានការិយាល័យរដ្ឋាភិបាល លោក Mai Tien Dng រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក Tran Tuan Anh រដ្ឋមន្ត្រីស្តីទីក្រសួងព័ត៌មាន និងទូរគមនាគមន៍ លោក Nguyen Manh Hung និងរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Nguyen Thi Kim Tien ។

ក្នុងអំឡុងពេលនៃការស្នាក់នៅនេះ នាយករដ្ឋមន្ត្រី លោក Phuc បានថ្លែងសុន្ទរកថានៅក្នុងពិធីជជែកដេញដោលកម្រិតខ្ពស់នៃសម័យប្រជុំលើកទី ៧៣ នៃមហាសន្និបាត អ.ស.ប. កាលពីថ្ងៃទី ២៧ កញ្ញា នឹងចូលរួមសិក្ខាសាលាមួយ ជាមួយបណ្ដាក្រុមហ៊ុនអាជីវកម្មរបស់សហរដ្ឋអាមេរិក អំពីការវិនិយោគនៅ វៀតណាមកំឡុងពេលបដិវត្តន៍ឧស្សាហកម្មលើកទីបួន។

នៅខាងក្រៅសម័យប្រជុំនេះ នាយករដ្ឋមន្ត្រីនឹងជួបជាមួយថ្នាក់ដឹកនាំមហាសន្និបាត អ.ស.ប. និងអគ្គលេខាធិការ អ.ស.ប. ។ លោកនឹងធ្វើកិច្ចប្រជុំទ្វេភាគីជាមួយប្រធានក្រុមប្រឹក្សារដ្ឋគុយបា ជាមួយប្រធានាធិបតីហ្វីជី និងក្រូអាត ព្រមទាំងជួបប្រជុំជាមួយនាយករដ្ឋមន្រ្តី Saint Lucia និងប៊ុលហ្គារី ផងដែរ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)