ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិរយៈពេល ៩ ខែ ឆ្នាំ២០១៨ ក្នុងការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព និងលើកទិសដៅបន្ត

ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃសុក្រ ៤រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ ពិធីប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិរយៈពេល ៩ ខែ ឆ្នាំ២០១៨ ក្នុងការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព និងលើកទិសដៅបន្ត ក្រោមអធិបតីភាពឯកឧត្តម ឈួុរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ ព្រមទាំងក្រុមប្រឹក្សាភូមិ ឃុំ មកពីបណ្តាល ០៨ ក្រុង ស្រុកក្នងខេត្ត។ ដើម្បីពង្រឹងការងារនៅតាមមូលដ្ឌាន ភូមិ ឃុំ មានលក្ខណៈសម្បត្តិទាំង ០៩ យ៉ាង ក្នុងការប្រឡងប្រណាំង ការអនុវត្តឱ្យមានការរីកចម្រើន ដោយគ្មានការលួុចឆក់ប្លន់ គ្មានការដាំផលិត និងចរាចរណ៍គ្រឿងញៀន អំពើអនាចា ជួុញដូរស្រ្តី និងកុមារ ទប់ស្កាត់អំពើហឹង្សាក្នុងគ្រួុសារ ក្មេងទំនើង ល្បែងសីុសងគ្រប់ប្រភេទ ប្រើប្រាស់អាវុធខុសច្បាប់ ផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ដល់ប្រជាពលរដ្ឋ ដើម្បីចូលរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់ដោយយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងឆ្លើយតបចំពោះគ្រោះមហន្តរាយប្រកបដោយប្រសិទ្ធិភាពខ្ពស់ដល់ប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ៕