ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញទៅដល់បុរីញូវយ៉កសហរដ្ឋអាមេរិកប្រកបដោយ សុវត្ថិភាព

AKP ភ្នំពេញ ថ្ងៃទី២៨ ខែកញ្ញា ​ឆ្នាំ២០១៨ –សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល បានអញ្ជើញទៅដល់បុរីញូវយ៉ក សហរដ្ឋអាមេរិក ប្រប​ដោយសុវត្ថិភាពហើយ កាលពីវេលាម៉ោង១៥និង៥៥នាទីរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ ម៉ោងនៅ​​ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ត្រូវនឹងម៉ោង៣និង៥៥នាទីទាបភ្លឺ ថ្ងៃសុក្រ ០៤ រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ ម៉ោងនៅរាជធានីភ្នំពេញ  ដើម្បីអញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាទូទៅ នៃមហាសន្និបាតអង្គការសហ ប្រជាជាតិ លើកទី៧៣ ដែលសម្តេចនឹងអញ្ជើញថ្លែងសុន្ទរកថា ទៅកាន់អង្គមហាសន្និបាត របស់អង្គការសហប្រជាជាតិ នៅវេលាថ្ងៃត្រង់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨។ នេះបើយោងតាម ប្រភពពីអ្នកយកព័ត៌មានរបស់ទូរទស្សន៍ជាតិកម្ពុជា។

នៅអាកាសយានដ្ឋានអន្តរជាតិ ញូវវ៉ាក រដ្ឋញ៉ូវយេស៊ី វត្តមាននៃការអញ្ជើញដល់របស់ម្តេចតេជោនាយករដ្ឋមន្រ្តី ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍ ពីឯកឧត្តម កែ សុវណ្ណ ឯកអគ្គរាជ​​ទូតតំណាងអចិន្រៃ្តយ៍ របស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅបុរី​ញូ​វ​យ៉ក ព្រមទាំងវត្តមាន ឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ និងព្រះរាជាណាចក្រកម្ពុជា ជាច្រើនរូប

បន្ទាប់ពីធ្វើការចុះចតដោយសុវត្ថិភាព នៅអាកា​សយានដ្ឋានអន្តរជាតិញូវ​វ៉ាក រដ្ឋញ៉ូវយេ ស៊ី សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់បានធ្វើដំណើរតាមរថយន្តឆ្លងកាត់ ផ្លូវក្រោមសមុទ្រ ឆ្ពោះទៅកាន់សណ្ឋាគារមីលីនៀ ហ៊ីលតុន ក្នុងបុរីញូវយ៉ក ក្បែរអគារ ការិយាល័យរបស់អង្គការសហប្រជាជាតិ។ នៅណ្ឋាគារមីលីនៀម ហ៊ីលតុន វត្តមាននៃការអញ្ជើញដល់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ និងស្និទ្ធស្នាលបំផុត ពីសំណាក់ប្រជាពលរដ្ឋដែលជាតំណាងសហគមន៍ខ្មែររស់នៅសហរដ្ឋ អាមេរិក និងកាណាដា ជាច្រើនរូប។

គួរបញ្ជាក់ដែរថា​ ដំណើរទៅកាន់បុរីញូវយ៉ក សហរដ្ឋអាមេរិក របស់សម្តេចតេជោនាយរដ្ឋន្រ្តី នៅពេលនេះ គឺជាដំណើរបំពេញទស្សនកិច្ចការងារទៅកាន់បរទេសលើកទី៤ បន្ទាប់ពីរា​​រដ្ឋាភិបាលថ្មី នីតិកាលទី៦ នៃរដ្ឋសភា ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨កន្លងមកថ្មីៗនេះ មហាសន្និបាតរបស់អង្គការសហប្រជាជាតិលើកនេះ នឹងប្រព្រឹត្ត ទៅក្រោមមូលបទ «ធ្វើឱ្យអង្គការសហប្រជាជាតិមានសារសំខាន់ពាក់ព័ន្ធជាមួយប្រជាជន ទាំងអស់ ភាជាអ្នកដឹកនាំសកល និងការទទួលខុសត្រូវរួម សម្រាប់សង្គមប្រកបដោយសន្តិ ភាព សមធម៌ និនិរន្តរភាព​»​នៅក្នុងរបៀបវារៈដ៏មានសារសំខាន់នោះសម្តេចតេជោនាយក រដ្ឋមន្រ្តី នឹងធ្វើសេចក្តីថ្លែងការណ៍ ផ្តោតលើការវិវត្តនាពេលថ្មីៗ និងសមិទ្ធផលសំខាន់ៗ ដែល រាជរដ្ឋាភិបាលកម្ពុជា​​សម្រេចបាន បញ្ហាតំបន់ និងអន្តរជាតិ ដែលជាការព្រួយបារម្ភរួម។ ក្នុង ឱកាសនៃការញ្ជើចូលរួមក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៣ ក្នុងឆ្នាំ ២០១៨នេះ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងជួបពិភាក្សាទ្វេភាគីដាច់ដោយឡែកពីគ្នាជាមួយ ឯកឧត្តម អង់តូនីញ៉ូ ហ្គូតេរ៉េស (An​tó​nio Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ, ឯកឧត្តម បូយកូ បូរីស្សូវ (Boyko Bo​rissov) នាយករដ្ឋមន្រ្តីប៊ុលហ្គារី, ឯកឧត្តម ខាដហ្កា ប៉្រាសាទ ស្សាម៉ា អូលី (Khadga Prasad Sharma Oli) នាយករដ្ឋមន្រ្តីនេប៉ាល់, និងជួបពិភាក្សា ដោយមិត្តភាពជាមួយប្រមុខរដ្ឋ និងរដ្ឋាភិបាលនៃប្រទេសមួយចំនួនទៀត។ ក្នុងអំឡុងពេល ស្នាក់នៅបុរីញូវយ៉កនោះសម្តេចតេជោនាយករដ្ឋមន្រ្តី ក៏នឹងជួបជាមួយសហគមន៍ខ្មែរដែល រស់នៅសហរដ្ឋអាមេរិក និងកាណាដាផងដែរ

ដោយ ជឹម ណារី