ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ប្រធានាធិបតីសាធារណរដ្ឋអាហ្រ្វិកខាងត្បូង បន្តគាំទ្រដល់ដំណើរការលើកកំពស់ការទទួលបានការអប់រំដែលមានគុណភាព និងជំនាញបច្ចេកទេស សម្រាប់យុវជនកម្ពុជា

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ហោ សេងគ្រី៖

ប្រធានាធិបតីសាធារណរដ្ឋអាហ្រ្វិកខាងត្បូងបានវាយតំលៃខ្ពស់ចំពោះភាពជាដៃគូជាមួយកម្ពុជា និងនៅតែបន្តប្តេជ្ញាចិត្តគាំទ្រដល់ដំណើរការលើកកំពស់ការទទួលបានការអប់រំដែលមានគុណភាព និងជំនាញបច្ចេកទេស សម្រាប់យុវជននៅក្នុងប្រទេសដ៏ស្រស់ស្អាតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងសារលិខិត ផ្ញើជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដមស៊ីរីល ម៉ាតាមេឡា រ៉ាម៉ាផូសា ប្រធានាធិបតីសាធារណរដ្ឋអាហ្រ្វិកខាងត្បូង បានអបអរសាទរយ៉ាងកក់ក្តៅ ដែលសម្តេចបានជាប់ឆ្នោតសារជាថ្មីជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្ដមស៊ីរីល ម៉ាតាមេឡា រ៉ាម៉ាផូសាបានបញ្ជាក់ពីការវាយតំលៃខ្ពស់របស់ខ្ញុំចំពោះទំនាក់ទំនងជាមិត្តភាព រវាងប្រទេសយើងទាំងពីរ និងសូមប្រសិទ្ធពរប្រកបដោយជោគជ័យជូនចំពោះ សម្តេច និងរាជរដ្ឋាភិបាលរបស់សម្តេច ក្នុងការស្វែងរកសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍជាតិនៅកម្ពុជា។ខ្ញុំសូមជូនពរសម្តេចប្រកបដោយសុខភាពល្អ និងជោគជ័យ នៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ សម្តេច ក៏ដូចជាវិបុលភាពសម្រាប់ព្រះរាជាណាចក្រកម្ពុជា៕