ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

រដ្ឋមន្រ្ដីក្រសួងអប់រំ ស្នើឱ្យគ្រប់ក្លិបតេក្វាន់ដូទូទាំងប្រទេសខិតខំបង្កើនបច្ចេកទេស ឈានទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣

AKP ភ្នំពេញ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ — ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជា ប្រធានខេមរសហព័ន្ធតេក្វាន់ដូ WTF បានស្នើឱ្យបណ្តាក្លិបតេក្វាន់ដូទាំង អស់នៅទូទាំង ប្រទេស គប្បីត្រូវបង្កើនការបណ្តុះបណ្តាល ការហ្វឹកហាត់ដល់យុវជនរបស់ខ្លួនឱ្យមានកម្រិត បច្ចេកទេសកាន់តែល្អប្រសើរ ដើម្បីត្រៀមខ្លួនឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ខាងមុខ។ 
ឯកឧត្តមប្រធានសហព័ន្ធបានស្នើបែបនេះ នៅក្នុងកម្មវិធីបិទការប្រកួតកីឡាតេក្វាន់ដូ WTF ពានរង្វាន់អគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា កាលពីល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ បន្ទាប់ពីបានដំណើរការពេញ១ថ្ងៃ ដោយទាក់ទាញបានកីឡាករ កីឡាការិនី ចំនួន៣៥០នាក់ មកពី២៣ក្លិប។

នេះគឺជាការប្រកួតឆ្នាំទី៦ហើយ ដែលឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ បង្កើតឱ្យមានព្រឹត្តិការ ណ៍នេះ ហើយវាក៏បានក្លាយជាការប្រកួតដ៏ធំប្រចាំឆ្នាំនៅកម្ពុជាផងដែរ។
ឯកឧត្តម Nak Young Oh ឯកអគ្គរដ្ឋទូត សាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា​បានចាត់ ទុកថា នេះជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ក្នុងការជួយលើកកម្ពស់អភិវឌ្ឍន៍ កីឡាតេក្វាន់ដូ នៅកម្ពុជាឱ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត។ ឯកឧត្តមទទួលស្គាល់ថា វិស័យកីឡា តេក្វាន់ដូនៅកម្ពុជាកំពុងតែរីកចម្រើនខ្លាំង ក៏ដូចជាប្រភេទកីឡាផ្សេងៗទៀតដែលកំពុង មានសក្ដានុពលនៅកម្ពុជា។ ការប្រកួតគិតចាប់ពីប្រភេទអាយុពី៨ទៅ១២ឆ្នាំដែលមានកម្រិត ខ្សែក្រវាត់ពីលឿងដល់ក្រហម និងការប្រកួតសម្រាប់ជម្រើសជាតិទៀតផង។នៅក្នុងចំណោម២៣ក្លិប ដែលចូលរួម គឺក្លិបកីឡាតេក្វាន់ដូ សាកលវិទ្យាល័យ អាស៊ីអឺរ៉ុប បានបញ្ជូន កីឡាករ កីឡាការិនីសរុប១១នាក់ ក្នុងនោះមាននារី៧នាក់។ ហើយជាលទ្ធផល អាស៊ីអឺរ៉ុប ឈ្នះមេដាយសរុប ចំនួន៩វិញ្ញាសា ក្នុងនោះមេដាយមាស ៥ មេដាយប្រាក់១ និងសំរឹទ្ធិចំនួន៣។

លោក ហេង ច័ន្ទ គ្រូតេក្វាន់ដូ ក្លិបកីឡាសាកលវិទ្យាល័យ អាស៊ីអឺរ៉ុបបញ្ជាក់ថា នេះគឺ ជាជោគជ័យថ្មីមួយបន្ថែមទៀត​ដែលបង្ហាញពីកម្រិតគុណភាព សមត្ថភាពរបស់កីឡាករ កីឡា ការិនីរបស់ខ្លួន ដែលបានខិតខំហ្វឹកហាត់ និងការប្រកួតដណ្តើម មេដាយជូនក្លិបរបស់ខ្លួន ហើយអ្វីដែលសំខាន់ជាងគេនោះ គឺក្លិបអាស៊ីអឺរ៉ុបឈ្នះ មេដាយរហូតដល់៩វិញ្ញាសា ក្នុង ចំណោមអត្តពលិកដែលចូលរួមត្រឹម១១នាក់៕

ដោយ ហេង ណាលីន