ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

លោកត្រាំចោទប្រកាន់ចិនថាបានជ្រៀតជ្រែកក្នុងការបោះឆ្នោតសភា

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (២៧.០៩.១៨)

អាមេរិក៖ ប្រធានាធិបតីអាមេរិកលោកដូណល់ត្រំាកាលពីថ្ងៃពុធបានចោទប្រកាន់ប្រទេសចិនថាបានព្យាយាម​ជ្រៀតជ្រែកក្នុងការបោះឆ្នោតសភាអាមេរិកនៅថ្ងៃទី៦ខែវិច្ឆិកាខាងមុខដោយនិយាយថាក្រុងប៉េកាំងមិនចង់ឱ្យគណបក្សសាធារណរដ្ឋរបស់លោកដំណើរការបានល្អដោយសារតែគោលជំហររបស់លោកទាក់ទងដល់សង្គ្រាមផ្នែកពាណិជ្ជកម្ម។

នៅកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលប្រធានបទក្នុងការពិភាក្សាគឺការទប់ស្កាត់ការសាយភាយនូវអាវុធប្រល័យលោក ​ ប៉ុន្តែលោកត្រាំបែរជានិយាយខុសប្រធានបទថា
ប្រទេសចិនបានព្យាយាមជ្រៀតជ្រែកនៅក្នុងការបោះឆ្នោតនាពេលខាងមុខរបស់អាមេរិកដែលនឹងមកដល់ក្នុងខែវិច្ឆិកា​និងបានប្រឆាំងនឹងរដ្ឋការរបស់ខ្ញុំ  ។

ក្នុងនាមជាប្រធានក្រុមប្រឹក្សាលើកដំបូង លោកត្រាំ មិនបាននិយាយពី​ការសង្ស័យថា
រុស្ស៊ីបានជ្រៀតជ្រែកការបោះឆ្នោតរបស់អាមេរិកឆ្នាំ ២០១៦ ទេ
និងមិនបានផ្ដល់ភស្តុតាងណាមួយចំពោះការចោទប្រកាន់របស់លោកអំពីប្រទេសចិនផងដែរ
ដែលបានធ្វើឲ្យក្រុងប៉េកាំងច្រានចោលការចោទប្រកាន់នោះជាបន្ទាន់នៅក្នុងកិច្ចប្រជុំ។