ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ពួកពាណិជ្ជករអ៊ីរ៉ង់និងអ៊ីរ៉ាក់ជួបគ្នានៅក្រុងតេហេរ៉ង់ជំរុញចំណងទាក់ទង

AKP ភ្នំពេញ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ — ទិនានុប្បវត្តិ Finan Cial Tribune រាយការណ៍ពីថ្ងៃពុធថា ផ្នែកពាណិជ្ជកម្មអ៊ីរ៉ង់និងអ៊ីរ៉ាក់ បានពិនិត្យមើលឡើងវិញ នូវការមធ្យោបាយនៃពង្រីកពាណិជ្ជកម្មទ្វេភាគី ព្រមទាំងកិច្ចសហប្រតិបត្តិការធនាគារ ។


បញ្ហានេះត្រូវបានគេលើកឡើងនៅក្នុងកិច្ចប្រជុំរួមរវាងប្រធានសភាពាណិជ្ជកម្ម, ឧស្សាហកម្ម, រ៉ែនិង កសិកម្ម ( ICCIMA )របស់ប្រទេសអ៊ីរ៉ង់ លោក ហ្គោឡាមហូសេន សាហ្វេ ( Gholamhossein Shafei ) និងប្រធាន សហព័ន្ធសភាពាណិជ្ជកម្មអ៊ីរ៉ាក់ លោក ហ្សាអាហ្វាឆរ អាល់-ហាមដានី ( Jaafar al-Hamdaui ) នៅឯវេទិកាសេដ្ឋកិច្ចរួមមួយក្នុងរដ្ឋធានីតេហេរ៉ង់ កាលពីថ្ងៃអង្គារ ។

គណៈប្រតិភូពាណិជ្ជកម្មរបស់ផ្នែកឯកជនអ៊ីរ៉ក់ដឹកនាំដោយលោក អាល់-ហាមដានី បានមកដល់ទីក្រុង តេហេរ៉ង់ កាលពីថ្ងៃចន្ទ ដើម្បីធ្វើទស្សនកិច្ចមួយរយៈពេល៤ថ្ងៃនេះ បើតាមអនុព័ន្ធពាណិជ្ជកម្មអ៊ីរ៉ង់នៅក្រុង បាកដាដ លោក ណាស៊ែរ បេហ្សាដ ( Nasser Behzad ) បានឱ្យដឹង ។

លោក បេហ្សាដ បាននិយាយថា គណៈប្រតិភូដែលកំពុងធ្វើទស្សនកិច្ចនេះ មានពួកពាណិជ្ជកម្មអ៊ីរ៉ាក់ នៅ ក្នុងវិស័យផលិតកម្មប្លាស្ទិច , គ្រឿងសម្ភារៈអគ្គិសនី, អចលនទ្រព្យ, គ្រឿងសម្ភារៈកសិកម្ម ព្រមទាំងពាណិជ្ជកម្មទូទៅ ដែលនឹងធ្វើកិច្ចប្រជុំជាមួយសមភាគីអ៊ីរ៉ង់របស់ពួកគេក៏ដូចជាពួកមន្ត្រីសេដ្ឋកិច្ច ។

តាមសេចក្តីរាយការណ៍ឱ្យដឹងថា កិច្ចប្រជុំនេះត្រូវបានរៀបចំរួមគ្នាដោយ ICCIMA អង្គការជំរុញពាណិជ្ជ កម្មអ៊ីរ៉ង់ ព្រមទាំងសភាពាណិជ្ជកម្មអ៊ីរ៉ង់-អ៊ីរ៉ាក់ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )