ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ពួកមន្រ្តីការទូតកំពូលៗ រុស្ស៊ី អ៊ីរ៉ង់ និងតួកគី​ សម្រេចកិច្ចព្រមព្រៀង ស្តីពីទីក្រុង អ៊ីដលីប(Idlib)

AKP ភ្នំពេញ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ — ក្រសួងការបរទេសរុស្ស៊ីបាននិយាយថា​ នាយករដ្ឋមន្រ្តីរុស្ស៊ី តួកគី និងអ៊ីរ៉ង់ លោក សែរហ្គេ ឡាវរ៉ូវ លោក Mevlut Cavusoglu និងលោក Javad Zarif ដែលបានធ្វើកិច្ចប្រជុំ​មួយ​នៅ​ខាងក្រៅនៃមហាសន្និបាទអ.ស.ប​កាលពីថ្ងៃពុធ បានសម្រេចនូវកិច្ចព្រព្រៀងរុស្ស៊ី-តួកគី​​មួយ​ស្តីអំពីទីក្រុង អ៊ីដលីប របស់ប្រទេសស៊ីរី ដែលត្រូវបានតម្រង់ទិសឆ្ពោះទៅរកកិច្ចការពារ​ជនស៊ីវិល​ ខណៈដែលកំពុងបន្តវាយប្រហារប្រឆាំងនឹងពួកភេរវកម្មនោះ។

ក្រសួងបានកត់សម្គាល់ថា ភាគីទាំងនោះបានពិភាក្សាគ្នាលម្អិតពីស្ថានការនៅលើដី ដែលជាលើកដំបូងបង្អស់នៅក្នុងតំបន់ដែលវឹកវរដោយសារសង្គ្រាមនៃទីក្រុង អ៊ីដលីប នឹង​ធ្វើជាទស្សនវិស័យ សម្រាប់ការចាប់ផ្តើមដំណើរការប្រកបដោយនិរន្តរភាពយ៉ាងច្បាស់លាស់​មួយនៃដំណោះស្រាយនយោបាយ​សម្រាប់វិបត្តិនានានៅក្នុងប្រទេស៊ីរី។

ក្រសួងបាននិយាយថា បណ្តាអ្នកចូលរួមនៅក្នុងកិច្ចប្រជុំនេះ បានវាយតម្លៃឱ្យកាន់តែ​ច្បាស់ពីកិច្ចព្រមព្រៀង​ស្តីអំពីការធ្វើឱ្យមានស្ថិរភាពនៃស្ថានការណ៍ នៅក្នុងទីក្រុងអ៊ីបលីប ដែលបានអនុម័តនៅ​ទីក្រុងសូជី កាលពីថ្ងៃទី១៧ ខែកញ្ញាកន្លងទៅ។ កិច្ចព្រមព្រៀងទាំងនេះ ធ្វើឱ្យវាអាចសម្រេច​បាន ដើម្បីការពារជនស៊ីវិល​ ខណៈពេលដែលការបន្តប្រយុទ្ធប្រឆាំង​ភេរវកម្ម​​ដោយគ្មានការ​បង្ខិត​បង្ខំ​នោះ៕

( ប្រភព TASS បកប្រែដោយលោក មាស សំអុល )