ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ប្រធានាធិបតីកូរ៉េខាងត្បូងជំរុញដល់ អ.ស.ប​ មិនត្រូវទុក កូរ៉េខាងជើងឱ្យនៅពីក្រោយខ្នងនោះទេ

AKP ភ្នំពេញ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ — ប្រធានាធិបតីកូរ៉េខាងជើង​លោក មូន ចា-អ៊ីន ​បាននិយាយកាលពីថ្ងៃពុធថា ប្រទេសកូរ៉េ​ខាង​ជើង​គឺកំពុងផ្លាស់ប្តូរ ដោយស្មោះអស់ពីដួងចិត្ត​នៃការបញ្ចប់ការធ្វើមិនឱ្យមាននុយក្លេអ៊ែរ ហើយនិងការទទួលយករបស់ខ្លួន និងការសន្និដ្ឋានដោយសហគមន៍អន្តរជាតិ​ នឹងជួយបង្កើនQ​ល្បឿននៃកីច្ចដំណើរការនេះបន្ថែមទៀត។

លោក មូន បាននិយាយនៅក្នុងការថ្លែងសុន្ទរកថារបស់លោក នៅឯមហាសន្និបាទ ​អ.ស.ប​ នាទីក្រុង ញ៉ូវយ៉កថា កាលពីថ្ងៃទី២០ ខែមេសា កូរ៉េខាងជើង​បានបញ្ចប់ជាផ្លូវការនូវ​គោល​នយោបាយ​​អភិវឌ្ឍន៍នុយក្លេអ៊ែររបស់ខ្លួន​ ហើយត្រូវបានផ្តោតចិត្តទុកដាក់លើកិច្ចខិតខំ​ប្រឹង​ប្រែង​របស់ខ្លួន លើកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច។

លោក មូន បាននិយាយថា កូរ៉េខាងជើង​ត្រូវបានចាកចេញឆ្ងាយពីភាពឯកកោរបស់ខ្លួន ក្នុងជំហរ​តទល់​នឹងពិភពលោក​។ លោកបានបន្ថែមថា បច្ចុប្បន្ននេះ វាគឺដល់ពេលសម្រាប់​សហគមន៍អន្តរជាតិ​ ក្នុងការឆ្លើយតបទៅនឹងជម្រើស និងកិច្ចខិតខំប្រឹងប្រែងថ្មីៗនេះរបស់កូរ៉េ​ខាង​ជើង​ ដោយលះបង់ចោលជាងពាក់កណ្តាលនៃការថ្លែង សុន្ទរកថាដ៏មក្ររបស់លោក ទៅ​កាន់​ស្ថាប័នពិភពលោកមួយនេះ។​

លោក មូន បានប្រាប់ដល់បណ្តាមេដឹកនាំពិភពលោក​នៅឯមហាសន្និបាទ អ.ស.ប ​លើកទី៧៣ថា យើងត្រូវតែផ្តល់នូវការធានាថា ការសម្រេចចិត្តរបស់លោកប្រធាន គីម ជុង-អ៊ុន ​ក្នុងការរំសាយនុយក្លេអ៊ែរ គឺជាជម្រើសដ៏ត្រឹមត្រូវ។ ដូច្នេះយើងត្រូវតែនាំកូរ៉េខាងជើង បន្តដើរលើផ្លូវសន្តិភាពជាស្ថិរភាព និងជាអចិន្រ្តៃយ៍។

លោកបាននិយាយថា អ.ស.ប នឹងសន្យាថា នឹងមិនទុកឱ្យនរណាម្នាក់នៅពីក្រោយរឿង​នេះ​ឡើយ។ ខ្ញុំជឿជាក់ថា កូរ៉េខាងជើងនឹងមិនបញ្ឈប់​ការហែរក្បួនទៅរកសន្តិភាព និងភាព​រីកចម្រើនរបស់ខ្លួននោះទេ ប្រសិន សហគមន៍អន្តរជាតិបើកផ្លូវនោះ។ កូរ៉េខាងត្បូង​នឹងធ្វើអ្វីៗ​គ្រប់បែបយ៉ាង​ដែលខ្លួនអាចនាំកូរ៉េខាងជើងឱ្យដើរទៅតាមផ្លូវនេះ៕

( ប្រភព យន់ហាប់ បកប្រែដោយលោក មាស សំអុល )