ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

លោក អ៊ុយ សំអាត នាំយកអំណោយកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅស្រុកកំពង់លែង

AKP កំពង់ឆ្នាំង ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ —

លោក អ៊ុយ សំអាត នាយកនៃនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ របស់កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នាំយកអំណោយមនុស្សធម៌ កាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ចំនួន ២២១គ្រួសារ មកពី៥ឃុំ ក្នុងស្រុក កំពង់លែង ខេត្តកំពង់ឆ្នាំង នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨។

រូបថត៖ បៃ ស៊ីថុន