ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

លោកជំទាវ គួយ ណាលីន ឃឹម ប៊ុនសុង ប្រគល់ផ្ទះមនុស្សធម៌១ខ្នង ជូនគ្រួសារទីទ័លក្រ នៅស្រុកសូទ្រនិគម

AKP​ សៀមរាប ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ —

លោកជំទាវ គួយ ណាលីន ឃឹម ប៊ុនសុង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប រួមនឹងសហការី ប្រគល់ផ្ទះមនុស្សធម៌មួយខ្នង មានទំហំ ៥ម៉ែត្រគុណនឹង៦ម៉ែត្រ ធ្វើពីឈើប្រក់ស័ង្កសីភ្លីធំ ក្រាលក្ដារ ជញ្ជាំងក្ដារ ដែលជាអំណោយ​របស់លោកជំទាវឧកញ៉ា សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុន ហេងអភិវឌ្ឍន៍ ផ្តល់តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ជូនដល់គ្រួសារក្រីក្រមួយគ្រួសារ នៅភូមិដូនហុង ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨។

រូបថត៖ ឃុត សៅ