ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យអាជ្ញាធរ និងសមត្ថកិច្ចបន្ដចុះពិនិត្យទប់ស្កាត់បទល្មើស និង បង្ការទប់ស្កាត់គ្រោះអគ្គិភ័យ

AKP ភ្នំពេញ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ –ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវបន្ដចុះល្បាត ត្រួតពិនិត្យទប់ស្កាត់បទល្មើស លួច ឆក់ ប្លន់ បញ្ហាគ្រឿង ញៀននិង បង្ការទប់ស្កាត់គ្រោះអគ្គិភ័យ ដើម្បីការពារសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋទូទៅ ព្រោះសន្តិសុខនេះជាតម្រូវការចាំបាច់ និងចង់បានរបស់មនុស្សគ្រប់គ្នា

 ឯកឧត្ដម ឃួង ស្រេង បានជំរុញបែបនេះ ក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីរាជការ ចំណុះរដ្ឋបាលខណ្ឌដូនពេញ នៅសាលាខណ្ឌដូនពេញ កាលពីរសៀលថ្ងៃពុធ ២រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័កព.ស២៥៦២ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ ។

   ឯកឧត្ដមអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា មន្ត្រីរបស់យើងជាអាណាព្យាបាលរបស់បងប្អូនប្រជាពលរដ្ឋ ដូច្នេះត្រូវបម្រើនិងយកចិត្តទុកដាក់ចំពោះការរស់នៅរបស់ពួកគាត់ ឯកឧត្ដមបានបន្តថា គោលបំណងដែលលោក មកជួបបងប្អូនមន្ត្រីរបស់ខណ្ឌដូនពេញនៅពេលនេះ គឺដើម្បីសួរសុខទុក្ខមន្ត្រីនិងឈ្វេងយល់ពីការងារបានអ្វីខ្លះ ហើយនៅខ្វះចំណុចណាខ្លះដើម្បីបំពេញបន្ថែមធ្វើយ៉ាងណាបម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើងថែមទៀត។

    ឯកឧត្ដមឃួង ស្រេង ក៏បានសម្តែងការកោតសរសើរចំពោះរដ្ឋបាលខណ្ឌដូនពេញ រួមទាំងកម្លាំងមានសមត្ថកិច្ចទាំងអស់ដែល បានយកអស់កម្លាំងកាយចិត្តក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ រួមនិងការផ្តល់សេវាជូនប្រជាពលរដ្ឋបានល្អប្រសើរ រហូតទទួលបានស្នាដៃជាច្រើន។ តែដោយសារការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំរបស់យើងបានធ្វើឱ្យប្រទសមានការអភិវឌ្ឍរីកចម្រើលើគ្រប់វិស័យ យុវជនត្រូវសិក្សារៀនសូត្រពីមនុស្សចាស់ រកចំណុចល្អៗពីមនុស្សចាស់ ដើម្បីយកមកអនុវត្តន័ការងារឱ្យបានល្អប្រសើរ ។ យុវជន និងមនុស្សចាស់ ត្រូវតែដើរទន្ទឹមគ្នា មានន័យថា បើអត់មនុស្សចាស់ ក្មេងក៏គ្មានឱកាសដែរ។មនុស្សចាស់ជាអ្នកតម្រង់ទិសឱ្យក្មេង ទើបក្មេងអាចដើរខ្លួនឯង។

    ឯកឧត្ដមអភិបាលរាជធានីភ្នំពេញ បានបន្តថា ទន្ទឹមនឹងភាពល្អប្រសើរហើយនោះ ខណ្ឌដូនពេញក៏មានបញ្ហាប្រឈម  ដែលត្រូវអនុវត្តន៍បន្តដែរ ក្នុងនោះមានបញ្ហាសណ្តាប់ធា្នប់មិនទាន់រៀបចំបានល្អប្រសើរនូវឡើយ ប្រជាពលរដ្ឋមិនទាន់គោរពច្បាប់ចរាចរណ៍ បញ្ហាគ្រឿងញៀននៅតែកើតមាន ការចុះកិច្ចសន្យាជាមួយក្លឹបកម្សាន្តនានាក៏នៅមិនទាន់បានគ្រប់ជ្រុងជ្រោយជាដើម។ ត្រូវណែនាំឱ្យម្ចាស់ក្លឹបកំសាន្តទាំងអស់បំពេញបែបបទច្បាប់ឱ្យបានត្រឹមត្រូវ ពិសេស ការដាក់ស្លាកយីហោត្រូវតែដាក់អក្សខ្មែរឱ្យបានធំៗនិងនៅពីលើអក្សបរទេស ដោយទុករយៈពេលឱ្យចំនួន២សប្តាហ៍ បើមិនដូច្នេះទេ យើងចាត់វិធានការភ្លាម ។ ដូច្នេះរដ្ឋ  បាលខណ្ឌដូនពេញត្រូវធ្វើការដោះស្រាយ នូវការរៀបចំសណ្តាប់ សំណគ្មានច្បាប់ ការសង់រោងបិទផ្លូវសាធារណៈ ចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ គ្រឿងស្រវឹង ដូចភ្លៀងរលឹម  ត្រូវពង្រឹងការអនុវត្តច្បាប់ គ្រប់គ្រងជនបរទេស

ដោយសួស សំរិត