ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ទទួលជួបពិភាក្សាទ្វេភាគីជាមួយឧបនាយករដ្ឋមន្រ្តីទី១ ស៊ែប៊ី នៅទីក្រុងញូវយ៉ក

AKP ញូវយ៉ក ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ —

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ទទួលជួបពិភាក្សាទេ្វភាគីជាមួយឯកឧត្តម អ៊ីវីកា ដាស៊ីក(Ivica Dacic) ឧបនាយករដ្ឋមន្រ្តីទី១ និងជារដ្ឋមន្រ្តី​ការបរទេសនៃសាធារណរដ្ឋស៊ែប៊ី នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ ខណៈឯកឧត្តមអញ្ជើញចូលរួម​កិច្ចប្រជុំ​មហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៣ នៅទីក្រុងញូវយ៉ក។

រូបថត៖ ក្រសួងការបរទេស