ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ឯកឧត្តម ទេសរដ្ឋមន្រ្តី ឆាយ ថន ទទួលអំណោយរថយន្ត ម៉ូតូ និងសម្ភារការិយាល័យពីប្រទេសចិន សម្រាប់បម្រើការងារជំរឿនឆ្នាំ២០១៩

AKP ភ្នំពេញ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ —

ឯកឧត្ដម​ ទេសរដ្ឋមន្ត្រី ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ រួមជាមួយគណៈកម្មាធិការជំរឿនរាជធានី-ខេត្ត ទទួលអំណោយជារថយន្ត ម៉ូតូ និងសម្ភារការិយាល័យ ដែលគិត​ជាទឹកប្រាក់​ប្រមាណ ២,៥លានដុល្លារអាមេរិក​ ពីសាធារណរដ្ឋប្រជាមានិតចិន សម្រាប់បម្រើការងារជំរឿនឆ្នាំ២០១៩ នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ នៅភ្នំពេញ។

រូបថត៖ ឡាញ់ វិសាល