ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

អៀរ៉ង់និយាយថាក្រុមបំបែកខ្លួនជីហាដស្ថិតនៅពីក្រោយការវាយប្រហារក្នុងក្បួនព្យុហយាត្រាយោធា

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព​ រ៉យតឺរ (២៦.០៩.១៨)

អៀរ៉ង់៖ អត្តសញ្ញាណជនល្មើសក្នុងការវាយប្រហារទៅលើក្បួនព្យុហយាត្រាយោធាត្រូវបានកំនត់ ថាពួកគេគឺ
ជាក្រុមបំបែកខ្លួនជីហាដដែលត្រូវចាប់ខ្លួនជាបន្តបន្ទាប់ ហើយប្រទេសអៀរ៉ង់ក៏កំពុងតែ សន្និដ្ឋានថា
​​ក្រុមអាយស៊ីស​​ គឺជាក្រុមបង្ក​ការបង្ហូរឈាម​ នោះ ។

ក្រសួងស៊ើបការសម្ងាត់បានបង្ហោះរូបថតរបស់បុរស ៥ នាក់ដែលធ្វើការវាយប្រហារនៅថ្ងៃសៅរ៍នៅ​ទីក្រុងអាវ៉ា ​
ដោយបានសម្លាប់មនុស្ស ២៤ នាក់រួមទាំងកុមារអាយុ ៤ ឆ្នាំម្នាក់និងជនស៊ីវិលមួយចំនូនទៀត។

ក្រសួងបាននិយាយថាទីកន្លែងដែលភេរវករលាក់ខ្លួនត្រូវបានគេរកឃើញនិងមនុស្ស ២២ នាក់
ដែលពាក់ព័ន្ធនឹងការវាយប្រហារត្រូវបានចាប់ខ្លួនហើយ​ឧបករណ៍យោធាមួយចំនួន ក៏ត្រូវបានរឹបអូសផងដែរ ។
ការវាយប្រហារនេះគោលដៅធ្វើទៅលើក្បួនដង្ហែរមួយ​ ដែលធ្វើឡើងដើម្បីរំឭកដល់សង្គ្រាមរវាងអ៊ីរ៉ង់និងអ៊ីរ៉ាក់ក្នុងឆ្នាំ
១៩៨០ដល់ឆ្នាំ១៩៨៨ ។