ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

អង្គការសហប្រជាជាតិព្រួយបារម្ភអំពីការកើនឡើងនៃចំនួនជនរងគ្រោះដោយសារការវាយប្រហារតាមអាកាសនៅអាហ្វហ្គានីស្ថាន

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព​ រ៉យតឺរ (២៦.០៩.១៨)

អង្គការសហប្រជាជាតិ៖ កាលពីថ្ងៃអង្គារបេសកម្មរបស់អង្គការសហប្រជាជាតិប្រចាំនៅអាហ្វហ្គានីស្ថានបាន​សំដែងការព្រួយបារម្ភអំពីការកើនឡើងនៃចំនួនជនរងគ្រោះស៊ីវិលដោយសារការវាយប្រហារតាមអាកាសដោយកងកម្លាំងយោធាអាមេរិកឬដោយរដ្ឋាភិបាលអាហ្វហ្គានីស្ថានបន្ទាប់ពីមានរបាយការណ៍ថាមនុស្ស ៩
នាក់ត្រូវបានសម្លាប់នៅក្នុងខេត្តភាគខាងកើតកាលពីសប្តាហ៍មុន។

ការវាយប្រហារតាមអាកាសបានកើនឡើងយ៉ាងខ្លាំងនៅឆ្នាំនេះដែលជាយុទ្ធសាស្រ្តមួយក្នុងការបង្ខំឲ្យពួកសកម្មប្រយុទ្ធតាលីបង់ឲ្យទទួលយកកិច្ចចរចាសន្តិភាពដោយចំនួនគ្រាប់បែកដែលបានទម្លាក់ដោយកងកម្លាំងទ័ពអាកាសអាម៉េរិកបានកើនឡើងទ្វេដងក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំនេះរហូតដល់ជិត ៣,០០០ គ្រាប់។

បេសកកម្មរបស់អង្គការសហប្រជាជាតិបាននិយាយថាខ្លួនបានទទួលព័ត៌មាន​
អំពីការវាយប្រហារផ្ទះគ្រូបង្រៀនមួយនៅខេត្តកាពីសា​ ភាគខាងកើតប្រទេសអាហ្វកានីស្ថាន
កាលពីថ្ងៃសៅរ៍ដោយបានសម្លាប់សមាជិក ៩ នាក់ក្នុងគ្រួសាររួមមានស្ត្រី ៣ នាក់និងកូន ៤ នាក់និងមានមនុស្ស ៦
នាក់ផ្សេងទៀតបានរងរបួស។