ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ប្រធានាធិបតីអៀរ៉ង់រិះគន់ការដាក់ទណ្ឌកម្មរបស់អាមេរិកថាជាភេរវកម្មសេដ្ឋកិច្ច

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួរ (២៦.០៩.១៨)

អៀរ៉ង់៖ ប្រធានាធិបតីអៀរ៉ង់លោកហាស់សាន់ រ៉ូហានី (Hassan Rouhani)
កាលពីថ្ងៃអង្គារបានរិះគន់ការដាក់ទណ្ឌកម្មដែលដឹកនាំដោយសហរដ្ឋអាមេរិកប្រឆាំងនឹងប្រទេសរបស់លោកថាជាភេរវកម្មសេដ្ឋកិច្ច។

លោករ៉ូហានីបានធ្វើការកត់សម្គាល់នេះនៅឯការពិភាក្សាទូទៅនៃមហាសន្និបាតលើកទី ៧៣
របស់អង្គការសហប្រជាជាតិស្តីពីសន្តិសុខពិភពលោកដែលកំពុងស្ថិតក្រោមការគំរាមកំហែងដោយប្រទេសមួយចំនួនដែលមិនគោរពដល់តម្លៃនៃច្បាប់អន្តរជាតិ។

លោកប្រធានាធិបតីអៀរ៉ង់បាននិយាយរិះគន់លោកប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ នៅក្នុងសុន្ទរកថារបស់លោកដោយនិយាយថាលោកត្រាំកំពុងស្វែងរកការផ្ដួលរំលំដល់មេដឹកនាំអៀរ៉ង់។

ក្នុងការថ្លែងទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិលោកត្រាំបានអំពាវនាវដល់ពិភពលោកឱ្យនៅដាច់ឆ្ងាយពីប្រទេសអៀរ៉ង់ ហើយបាននិយាយថាយុទ្ធនាការនៃការដាក់សម្ពាធសេដ្ឋកិច្ចនឹងបន្ថយការរើបំរាស់របស់អៀរ៉ង់ ។