ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅគោរពវិញ្ញាណក្ខន្ធប្រធានាធិបតីវៀតណាម

AKP ភ្នំពេញ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូ​ជាន់ខ្ពស់អញ្ជើញចាកចេញ​ពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ ទៅសាធារណរដ្ឋសង្គមនិយមវៀតណាម នាព្រឹកថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០១៨ ដើម្បីគោរពវិញ្ញាណក្ខន្ធសព​ឯកឧត្តម ត្រាន់ ដាយក្វាង អតីតប្រធានាធិបតីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានទទួលមរណៈភាព កាលពីថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ២០១៨។

រូបថត កុក គី