ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងបើកឱ្យសាធារណៈជនទូទៅចូលទស្សនា វត្ថុបុរាណ នៅអភិរក្សដ្ឋានអង្គរ ខេត្តសៀមរាប

AKP សៀមរាប ថ្ងៃទី២៥ ខែកញ្ញា ឆ្នំា២០១៨-

លោក គឹម សុធិន ប្រធាននាយកដ្ឋានគាំពារ និងអភិរក្សសំណង់បុរាណ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងនាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នំា២០១៨ នេះថា ដើម្បីអបអរថ្ងៃប្រារព្ធខួបបេតិកភណ្ឌអឺរ៉ុប នាពេលខាងមុខនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងបើកទូលាយឱ្យសាធារណជនទាំងអស់ ចូលទស្សនា និងសិក្សាឈ្វេងយល់ពីវត្ថុបុរាណដែលត្រូវបានរក្សាទុកនៅអភិរក្សដ្ឋានអង្គរ នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ ខាងមុខនេះ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៤រសៀល។

រូបថត៖ ឃុត សៅ