ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ឯកឧត្តម ប៉ុល លឹម ជំរុញឱ្យសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ក្នុងខេត្តសៀមរាប ត្រូវលើកកម្ពស់បន្ថែមទៀតសម្រាប់ការពង្រឹងពង្រីកប្រជាធិបតេយ្យ

AKP សៀមរាប ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ — ឯកឧត្តម ប៉ុល លឹម ជំរុញឱ្យសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ក្នុងខេត្តសៀមរាប ត្រូវលើក កម្ពស់បន្ថែមទៀតសម្រាប់ការពង្រឹងពង្រីកប្រជាធិបតេយ្យ និងអនុវត្តន៍យុទ្ធសាស្រ្ត កាត់បន្ថយភាពក្រីក្រនៅថ្នាក់ក្រោមជាតិឱ្យ មានប្រសិទ្ធភាពខ្ពស់។
ក្នុងឱកាសជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ក្នុងខេត្ត សៀមរាប កាលពីព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨នេះ ឯកឧត្តម ប៉ុល លឹម ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤បានមានប្រសាសន៍ជំរុញឱ្យសមាជិកក្រុមប្រឹក្សា ឃុំសង្កាត់ទាំងអស់ ត្រូវលើកកម្ពស់បន្ថែម ការពង្រឹងពង្រីកប្រជាធិបតេយ្យ និងយក ចិត្តទុកដាក់បំផុត អនុវត្តន៍យុទ្ធសាស្រ្តកាត់បន្ថយភាពក្រីក្រនៅថ្នាក់ក្រោមជាតិ ឱ្យមានប្រសិទ្ធភាព ប្រសិទ្ធផល និងការសន្សំសំចៃ។ឯកឧត្តម ប៉ុល លឹម បានបញ្ជាក់បន្ថែមថា ការជួបជុំគ្នានៅលើវេទិកានេះ ក៏ជាការបំពេញភារកិច្ចការងាររបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគផងដែរ ដែលមាន តួនាទីជាតំណាងការពារសិទ្ធិការពារផលប្រយោជន៍ក្រុមប្រឹក្សាឃុំសង្កាត់ និងប្រជាពលរដ្ឋ ព្រមជាមួយនិងការជួយការងារសង្គមនិងអភិវឌ្ឍន៍មូលដ្ឋានក្នុងភូមិភាគទី៤ ដូច្នេះពិធីសំណេះ សំណាលនេះ គឺជាវេទិកាមួយ ដើម្បីឱ្យសមាជិកនៃក្រុមសមាជិកព្រឹទ្ធសភា ស្តាប់មតិយោបល់ ទទួលយកនូវសេចក្តីរាយការណ៍ អំពីបញ្ហាប្រឈម សំណូមពរនានារបស់ក្រុមប្រឹក្សាឃុំ-សង្កាត់ ហើយអ្វីដែលជាលទ្ធផលលេចចេញពីវេទិកានេះ នឹងត្រូវលើកជូនគណៈកម្មាធិការ អចិន្ត្រៃយ៍ព្រឹទ្ធសភា និងព្រឹទ្ធសភាផងដែរ ។លោកជំទាវ ស៊ឹង ស៊ីយុត សមាជិកនៃក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានបញ្ជាក់ថា ព្រឹទ្ធសភាជាចំណែកមួយនៃអង្គការនីតិប្បញ្ញត្តិរបស់ជាតិ ដែលបានរួម ចំណែកក្នុងដំណើរការប្រជាធិបតេយ្យភាវូបនីយកម្មសង្គម ការកសាងនីតិរដ្ឋ រួមវិភាគទាន ក្នុងដំណើរការ ស្ថិរភាពវូបនីយកម្មចីរភាពនយោបាយរបស់ជាតិ ដែលជាស្នូលនៃការពង្រឹង នយោបាយបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ និងការអភិវឌ្ឍ ហើយព្រឹទ្ធសភា មានមុខងារសំខាន់ៗចំនួន៣គឺ មុខងារនីតិកម្ម មុខងារតាមដានការអនុវត្តច្បាប់ និងមុខ ងារតំណែង៕

ដោយ ឃុត សៅ