ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

​រដ្ឋមន្ត្រីការពារជាតិរបស់អាមេរិកច្រានចោលការគំរាមរបស់ប្រទេសអៀរ៉ង់

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព រ៉យតឺរ (២៥.០៩.១៨)

អាមេរិក៖ រដ្ឋមន្រ្តីការពារជាតិរបស់សហរដ្ឋអាមេរិក លោកហ្សីម ម៉ាទីស កាលពីថ្ងៃចន្ទនេះ
បានច្រានចោលការគំរាមរបស់ប្រទេសអៀរ៉ង់ ថានឹងសងសឹកវិញ
បន្ទាប់ពីមានការវាយប្រហារនៅក្នុងពិធីក្បួនហយាត្រាយោធានៅក្នុងទីក្រុងអាវ៉ា
ស្ថិតនៅភាគនារតីប្រទេស ដោយនិយាយថា
ការចោទប្រកាន់ថាអាមេរិកមានការពាក់ព័ន្ធក្នុងការវាយប្រហារនោះ
គឺជារឿងមួយគ្មានសមហេតុសមផលទាល់តែសោះ ។

ទីភ្នាក់ងារព័ត៌មានបរទេសបានរាយការណ៍ថា មេដឹកនាំប្រទេសអៀរ៉ង់ លោកអាយ៉ាតូឡា​អាលី ខាម៉េនី
បាននិយាយនៅថ្ងៃចន្ទនេះដែរ ថា ក្រុមដែលធ្វើការវាយប្រហារក្នុងពិធីក្បួនហយាត្រាយោធានោះ
បានទទួលប្រាក់ពីប្រទេសអារ៉ាប់ប៊ីសាអូឌីត និងប្រទេសអារ៉ាប់រួម ហើយថា
ប្រទេសអៀរ៉ង់នឹងធ្វើការសងសឹកយ៉ាងធ្ងន់ធ្ងរទៅលើអ្នកដែលនៅពីក្រោយខ្នងនៃហេតុការណ៍វាយប្រ
ហារនោះ ។

មេបញ្ជាការរងនៃឆ្មាំបដិវត្តន៍របស់ប្រទេសអៀរ៉ង់ ក៏បានចោទសហរដ្ឋអាមេរិក និងប្រទេសអ៊ីស្រាអែល
ថាបានពាក់ព័ន្ធនៅក្នុងការវាយប្រហារកាលពីថ្ងៃសៅរ៍ ​ដែលបានធ្វើឲ្យមនុស្សចំនួន ២៥ នាក់
បានស្លាប់ ។រដ្ឋមន្ត្រីការពារជាតិអាមេរិក បាននិយាយទៅកាន់អ្នកកាសែតនៅក្នុងមន្ទីរប៉ង់តាហ្គោន ថា
គាត់គ្មានបារម្ភនឹងការគំរាមរបស់ប្រទេសអៀរ៉ង់ ទេ ។​