ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ប្រទេសរុស្សីផ្តល់ប្រព័ន្ធការពារអាកាសដល់ប្រទេសស៊ីរី​

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព​ រ៉យតឺ (២៥.០៩.១៨)

ស៊ីរី​៖ កាលពីថ្ងៃចន្ទនេះ ប្រទេសរុស្សីបាននិយាយថា
ខ្លួននឹងផ្តល់ប្រព័ន្ធគ្រាប់កាំជ្រួចសម្រាប់បាញ់ពីលើដីទៅអាកាស ដល់ប្រទេសស៊ីរី ក្នុងរយៈពេល
ពីរសប្តាហ៍ទៀត ទោះជាមានការប្រឆំាងយ៉ាងខ្លំាងពីប្រទេសអ៊ីស្រាអែល ។

ទីភ្នាក់ងារព័ត៌មានបរទេសបានរាយការណ៍ថា ការប្រកាសផ្តល់ប្រព័ន្ធការពារអាកាសនេះ
ធ្វើឡើងមួយសប្តាហ៍បន្ទាប់ពីក្រុងម៉ូស្គូបានចោទប្រទេសអ៊ីស្រាអែល
ថាបានបាញ់ទម្លាក់យន្តហោះប្រយុទ្ធរបស់ប្រទេសរុស្សីមួយគ្រឿង នៅក្នុងប្រទេសស៊ីរី កាលពីថ្មី ៗ
នេះ ។

សេតវិមាននិយាយថា ខ្លួនសង្ឃឹមថា ​ប្រទេសរុស្សីនឹងពិចារណាឡើងវិញនូវការសម្រេចចិត្តរបស់ខ្លួន
ដែលទីប្រឹក្សាផ្នែកសន្តិសុខជាតិរបស់អាមេរិក លោក​ហ្សន បល់តុន និយាយថា
ការសម្រេចផ្តល់ប្រព័ន្ធការពារអាកាសទៅឲ្យប្រទេសស៊ីរីនេះ
គឺកាន់តែធ្វើឲ្យសង្គ្រាមដែលអូសបន្លាយអស់រយៈពេល ៧ ឆ្នំា ក្នុងប្រទេសស៊ីរី កាន់តែធ្ងន់ធ្ងរឡើង ។

រដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសរុស្សី លោក សៀហ្គេ សូហ្គូ បាននិយាយថា ក្រុងម៉ូស្គូ
បានឆ្លើយតបចំពោះប្រទេសអ៊ីស្រាអែលថា មិនផ្តល់ប្រព័ន្ធការពារអាកាសនោះ ទៅឲ្យប្រទេសស៊ីរីទេ
តែ ការបាញ់ទម្លាក់យន្តហោះប្រយុទ្ធរបស់ប្រទេសរុស្សីកាលពីសប្តាហ៍មុន
ដែលបានសម្លាប់ទាហានរុស្សីអស់ 15 នាក់ ត្រូវតែឲ្យប្រទេសរុស្សីមានវិធានការ ។​