ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សម្ដេចតេជោនាយករដ្ឋមន្ត្រី នឹងជួបសំណេះសំណាលបងប្អូនប្រជាពលរដ្ឋ ខ្មែរ-អាម៉េរិកាំង ដែលកំពុងរស់នៅក្នុងសហរដ្ឋអាមេរិក

AKP ភ្នំពេញ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាន​បញ្ជាក់​ថា​ សម្ដេចនឹងជួបសំណេះសំណាលបងប្អូនប្រជាពលរដ្ឋខ្មែរ-អាម៉េរិកាំងដែលកំពុងរស់​នៅក្នុង​ស​ហរដ្ឋអាមេរិក ក្នុងខណៈដែលសម្ដេចដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំទូទៅ​លើកទី​៧​៣​​ នៃមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក។


នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ សម្ដេច តេ​ជោ​​បានសរសេរថា នៅថ្ងៃព្រហស្បតិ៍ទី២៧ ខែកញ្ញា ខាងមុខនេះ ខ្ញុំនឹងដឹកនាំ គណៈប្រតិភូជាន់​ខ្ព​ស់​​កម្ពុជាទៅចូលរួមកិច្ចប្រជុំទូទៅលើកទី៧៣ នៃមហាសន្និបាតអង្គការ សហប្រជាជាតិ (UN) ដែ​ល​កម្ពុជាមានតួនាទីដ៏សំខាន់ជាអនុប្រធាននៃមហាសន្និបាត (Vice President of the 73rd Session of the UN General Assembly 2018-2019) នៅទីក្រុង ញ៉ូវយ៉ក សហរដ្ឋអាមេរិក (New York, USA)។

ក្នុងពេលស្នាក់នៅទីនោះ ខ្ញុំនឹងឆ្លៀតពេលជួបសំណេះ​សំណាលសួរ​សុខទុ​ក្ខបងប្អូន ប្រជាពលរដ្ឋខ្មែរ-អាមេរិកាំង ដែលកំពុងរស់នៅក្នុងសហរដ្ឋអាមេរិកផងដែរ។​ទោះ​​បីរស់នៅទី ណាក៏ដោយ គឺបងប្អូនជាមហាគ្រួសារខ្មែរតែមួយរបស់កម្ពុជា។ ខ្ញុំសូមផ្តាំ​ផ្ញើ​សួរ​សុខទុក្ខប ងប្អូនខ្មែរ-អាម៉េរិកាំងនៅគ្រប់រដ្ឋទាំងអស់ និងសូមអរគុណក្មួយៗ និងបងប្អូន​ដែ​ល​​កំពុងត្រៀម ខ្លួនមកទទួលស្វាគមន៍ខ្ញុំនៅពេលដ៏ខ្លីខាងមុខនេះ។ សូមជូនពរបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេសជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា៕

ដោយ ជឹម ណារី