ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ឯកឧត្តម ឡុង សេង រួមជាមួយសហការី និងពុទ្ធបរិស័ទនៅឃុំមហាខ្ញូង អញ្ជើញចូលរួមពិធីសូត្រមន្ត រាប់បាត្រកាន់បិណ្ឌទី១ នៅវត្តមហាខ្ញូង ក្នុងឃុំមហាខ្ញូង ស្រុកកោះសូទិន

AKP កំពង់ចាម ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ —

ក្នុងឱកាសថ្ងៃដំបូងនៃការដាក់បិណ្ឌជាប្រពៃណីខ្មែរ ឯកឧត្តម ឡុង សេង ទីប្រឹក្សាក្រសួងព័ត៌មាន និងជា អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ ក្រសួងព័ត៌មាន រួមដំណើរជាមួយសហការី និងពុទ្ធបរិស័ទ នៅឃុំមហាខ្ញូង អញ្ជើញចូលរួមពិធីសូត្រមន្ត រាប់បាត្រព្រះសង្ឃ កាន់បិណ្ឌទី១ នៅវត្តមហាខ្ញូង ស្ថិតក្នុងឃុំមហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ ។

រូបថត៖ ក្រសួងព័ត៌មាន