ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

មន្ត្រីនគរបាលជាតិ ចំនួន៣រូបចូលកាន់តំណែងជាអគ្គស្នងការរងនគរបាលជាតិថ្មីនៅព្រឹកនេះ

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ហោសេងគ្រី៖

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨នេះ បានអញ្ជើញប្រកាសឲ្យចូលកាន់តំណែង អគ្គស្នងការរងនគរបាលជាតិថ្មី ចំនួន៣រូប។

តាមប្រភពពីអគ្គស្នងការដ្ឋាន នគរបាលជាតិ នាយនគរបាលថ្នាក់ឧត្តមសេនីយ៍៣រូប ដែលត្រូវបានតែងតាំងជាអគ្គស្នងការរងនគរបាលជាតិនោះ រួមមាន ៖ ទី១៖ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា, ទី២ ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន និងទី៣ ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក តេង សួន ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា បច្ចុប្បន្នជាប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌, ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បច្ចុប្បន្នជាប្រធានសេនាធិការ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក តេង សួន បច្ចុប្បន្នជាប្រធាននាយកដ្ឋាននករបាលការពារព្រំដែនទឹក ។

សូមជម្រាបថាអគ្គស្នងការរងនគរបាលជាតិ បច្ចុប្បន្ននេះ មានចំនួន១៧រូប បន្ទាប់ពីសម្ដេចតេជោហ៊ុន សែន តែងតាំងអគ្គស្នងការរង៣រូបបន្ថែមទៀតនោះគឺអគ្គស្នងការរងមានសរុបចំនួន២០នាក់៕