ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

អ៊ីរ៉ង់ចាប់ខ្លួនជនសង្ស័យដែលមានជាប់ទាក់ទង នឹងការវាយប្រហារភេរវកម្មលើព្យុះហយាត្រាយោធា

AKP ភ្នំពេញ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ — ក្រសួងស៊ើបការណ៍សម្ងាត់អ៊ីរ៉ង់ បានប្រកាសពីថ្ងៃចន្ទនេះថា កងកម្លាំងរបស់ខ្លួនបានចាប់ខ្លួនជន សង្ស័យមួយចំនួនដែលគេជឿថា នៅពីក្រោយការវាយប្រហារភេរវកម្ម កាលពីពេលថ្មីៗនេះ ទៅលើការធ្វើ ព្យុះហយាត្រាយោធាមួយនៅក្នុងប្រទេសភាគខាងត្បូង ។

ទីភ្នាក់ងារព័ត៌មាន Tasnim បានដកស្រង់សម្តីរដ្ឋមន្ត្រីស៊ើបការណ៍សម្ងាត់ លោក ម៉ាមូដ អាឡាវី ដែលនិយាយថា យើងនឹងនាំយកទៅកាត់ទោសពួកភេរវជនទាំងនោះ ។ លោក អាឡាវី បាននិយាយថា ដៃជើងមួយចំនួននៅពីក្រោយឧប្បត្តិហេតុនេះ ត្រូវបានកងកម្លាំងសន្តិសុខចាប់ឃុំឃាំងរួចស្រេចហើយ ។

មនុស្សយ៉ាងហោចណាស់២៥នាក់បានស្លាប់ និង៦០នាក់ទៀតរបួសនៅក្នុងការវាយប្រហារភេរវ កម្មទៅលើព្យុះហយាត្រាយោធាមួយនៅក្នុងទីក្រុង Ahvaz ប្រទេសអ៊ីរ៉ង់ភាគខាងត្បូង កាលពីថ្ងៃសៅរ៍ ។ កងកម្លាំងយោធានិងពួកជនស៊ីវិលបានស្ថិត នៅក្នុងចំណោមអ្នកដែលស្លាប់ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន)