ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ពួកមន្ត្រីសន្តិសុខកំពូលៗរុស្ស៊ី និងអាមេរិក អាចនឹងជួបប្រជុំគ្នា នៅក្នុងប្រទេសរុស្ស៊ីនាខែតុលាខាងមុខនេះ

AKP ភ្នំពេញ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ — ប្រភពការទូតមួយរូបបានប្រាប់ TASSកាលពីថ្ងៃចន្ទថា លេខាធិការក្រុមប្រឹក្សា​សន្តិសុខ​រុស្ស៊ីលោក Nikolai Tatrushev និងទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក John Bolton អាចនឹងជួបប្រជុំគ្នានៅក្នុងប្រទេសរុស្ស៊ីនាពាក់កណ្តាលទី២ ខែតុលាខាងមុខនេះ។

ប្រភពនោះបាននិយាយទៀតថា កិច្ចប្រជុំជាក់ស្តែងមួយ អាចនឹងត្រូវបានគេធ្វើឡើងនា​ពាក់ ​កណ្តាលទី២ ខែតុលាខាងមុខនេះ។ លោក Tatrushev និងBolton បានធ្វើកិច្ចប្រជុំមួយ​នៅក្នុងទីក្រុង​ហ្សឺណែវ​កាលពី រយៈពេលមួយខែមុននេះ។ ទីប្រឹក្សាក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីបានអញ្ជើញលោក​Bolton ​ដើម្បី​ជួបប្រជុំម្តងទៀតនៅក្នុងទីក្រុងមូស្គូ ឬទីក្រុងណាមួយផ្សេងទៀតរបស់ប្រទេសរុស្ស៊ី។

នៅមិនទាន់មានកាលបរិច្ឆេទណាមួយសម្រាប់កិច្ចប្រជុំលើកក្រោយនេះ ត្រូវបានគេ​គ្រោង​ធ្វើ​ឡើង​នៅពេលណានោះទេ​។ ទោះជាយ៉ាងណាក៏ដោយ ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំ​នៅរុស្ស៊ី​លោក Jon Huntsman បាននិយាយកាលពីថ្ងៃទី២១ ខែកញ្ញាថា ជុំថ្មីមួយនៃកិច្ច​ពិគ្រោះ​យោបល់នានា​ត្រូវបានគេគ្រោងធ្វើឡើង​នាពេលឆាប់ៗខាងមុខនេះ៕

( ប្រភព TASS បកប្រែដោយលោក មាស សំអុល )