ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

លោក មូន ស្វែងរកការគាំទ្រពីអន្តរជាតិ សម្រាប់ចំណងទាក់ទងអន្តរកូរ៉េ នៅក្នុងកិច្ចប្រជុំជាមួយប្រធាន អ.ស.ប

AKP ភ្នំពេញ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ — ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចា-អ៊ីន បានស្វែងរកដើម្បីប្រមូលផ្តុំគ្នាគាំទ្រ​ជា​អន្តរជាតិសម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់លោក ក្នុងការរំសាយនុយក្លេអ៊ែរនៅកូរ៉េខាងជើង និងការធ្វើឱ្យប្រសើរឡើងវិញនូវចំណងទាក់ទងនៃប្រទេសរបស់លោក​ជាមួយប្រទេសកុំមុយនីស្ត​មួយនេះ​កាលពីថ្ងៃចន្ទ នៅកិច្ចប្រជុំមួយ ជាមួយអគ្គលេខាធិការ អ.ស.ប លោក អេនតូនីញ៉ូ ហ្គោធ័ររ៉េស។

ការិយាល័យប្រធានាធិបតី ចេអុងវ៉ាដា របស់លោក មូន បាននិយាយថា ប្រធានាធិបតី​លោក មូន បានសំដែងការដឹងគុណដល់អគ្គលេខាធិការ អ.ស.ប សម្រាប់សំដែងការគាំទ្ររបស់​លោក ព្រមទាំងជំរុញឱ្យមានការចូលរួមជាអន្តរជាតិ​គ្រប់ពេល ដែលគឺជាសារៈសំខាន់មួយ​ក្នុងការផ្លាស់ប្តូរតាមស្ថានការណ៍នានានៅលើឧបទ្វីបកូរ៉េ​ មានដូចជា៖ កិច្ចប្រជុំកំពូលអន្តរកូរ៉េ​មួយ កិច្ចប្រជុំកំពូលកូរ៉េខាងជើង-អាមេរិក ឬ​ការជួបជុំគ្នាឡើងវិញ​នៃបណ្តាគ្រួសារដែលបាន​បែកគ្នា។ល។

កិច្ចប្រជុំរវាងប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចា-អ៊ីន និងអគ្គលេខាធិការ អ.ស.ប លោក ហ្គោ-ធ័ររ៉េស បានធ្វើឡើងរយៈពេល៤ថ្ងៃ បន្ទាប់ពីលោក មូន បានវិលត្រឡប់មកពី​ដំណើរទស្សនកិច្ចជាលើកដំបូង ដែលមិនធ្លាប់មានពីមុនមក​ ​ទៅកាន់ទីក្រុងព្យុងយ៉ាង​សម្រាប់​ពេលថ្មីៗនេះរបស់លោក នឹងជាកិច្ចប្រជុំកំពូលទ្វេភាគីលើកទី៣ ជាមួយមេដឹកនាំកូរ៉េខាងជើង​លោក គីម ជុង-អ៊ុន។

ការិយាល័យ ចេអុងវ៉ាដា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ព័ត័មានមួយថា ប្រធានា​ធិប​តី លោក មូន បានពន្យល់ពីលទ្ធផលនៃកិច្ចប្រជុំកំពូលអន្តរកូរ៉េលើកទី៣ ដែលបានធ្វើឡើង​កាល​ពីសប្តាហ៍កន្លងទៅ នៅទីក្រុងព្យុងយ៉ាង។ ការិយាល័យនេះបានបន្ថែមទៀតថា បន្ទាប់មកប្រធានាធិបតីកូរ៉េខាងត្បូង បានស្នើសម្រាប់ការ គាំទ្រដែលបានបន្តរបស់អគ្គលេខាធិការ អ.ស.ប៕

( ប្រភព យន់ហាប់ បកប្រែដោយលោក មាស សំអុល )