ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ប្រទេសឥណ្ឌូនេស៊ីចាប់ផ្តើមធ្វើយុទ្ធនាការឃោសនាបោះឆ្នោតរើសប្រធានាធិបតីខណៈរូបិយប័ណ្ណជាតិធ្លាក់ចុះ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (២៤.០៩.១៨)

ឥណ្ឌូនេស៊ី៖ យុទ្ធនាការឃោសនាបោះឆ្នោត​ជ្រើសរើសប្រធានាធិបតីឥណ្ឌូនេស៊ីក្នុងខែមេសា
ឆ្នំាក្រោយបានចាប់ផ្តើមកាលពីថ្ងៃអាទិត្យដែលធ្វើឱ្យមានការប្រកួតប្រជែងរវាងលោកយ៉ូកូ វីឌូឌូ (Joko Widodo)
ដែលជាប្រធានាធិបតីឥណ្ឌូនេស៊ីបច្ចុប្បន្នជាមួយគណបក្សប្រឆាំងដែលដឹកនាំដោយអតីតមេបញ្ជាការយោធា
ដើម្បីប្រជែងដឹកនាំប្រទេសប្រជាធិបតេយ្យដ៏ធំបំផុតទី ៣ របស់ពិភពលោកមួយនេះ។

តាមការស្ទង់មតិបង្ហាញថាលោក វីឌូឌូ ដែលយុទ្ធនាការសាងសង់ហេដ្ឋារចនាសមន្ព័ន្ធដ៏ធំធេង និងជាក់ស្តែងពិត ៗ
​បានធ្វើឱ្យលោកមានប្រជាប្រិយភាពជាមួយនឹងប្រជាជនឥណ្ឌូនេស៊ីជាច្រើននាក់
កំពុងមានប្រៀបជាងគូប្រកួតប្រជែងរបស់លោក ។ ប៉ុន្តែការខិតខំដើម្បីបន្តអាណត្តិទីពីររបស់លោកកំពុង​ប្រឈមនឹងបញ្ហាដ៏ធំដោយសារស្ថានភាពសេដ្ឋកិច្ចនៃរូបិយប័ណ្ណរូពីបានធ្លាក់នៅកម្រិតទាបបំផុតក្នុងរយៈពេល ២
ទសវត្សរ៍មកនេះនិងមានយុទ្ធនាការព័ត៌មានក្លែងក្លាយជាច្រើន ដើម្បីរារាំងដល់ការជាប់ឆ្នោតសម្រាប់អាណត្តិទីពីរ
របស់គាត់ ។​

អ្នកបោះឆ្នោតប្រមាណ ១៨៦លាននាក់ក្នុងប្រទេសដែលកាន់សាសនាអ៊ីស្លាមធំជាងគេលើពិភពលោកនេះ​ត្រូវបានគេរំពឹងថានឹងទៅបោះឆ្នោតនៅថ្ងៃទី ១៧ ខែមេសានៅក្នុងការបោះឆ្នោត ដែលនឹងត្រូវជ្រើសរើសសមាជិកសភាថ្នាក់ជាតិនិងថ្នាក់មូលដ្ឋាន ​ផងដែរ ។