ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

អាជ្ញាធរខេត្ដសៀមរាប ចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុចំនួន១.៣០៩ប័ណ្ណ ជូនប្រជា ពលរដ្ឋ នៅភូមិបន្ទាយចាស់ ក្រុងសៀមរាប

AKP សៀមរាប ថ្ងៃទី២៤ ខែកញ្ញាឆ្នាំ២០១៨ — ឯកឧត្តម ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បានអញ្ជើញចែកជូននូវវិញ្ញាបនបត្រសម្គាល់ ម្ចាស់អចលនវត្ថុចំនួន១.៣០៩ប័ណ្ណជូនដល់ប្រជាពលរដ្ឋនៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប កាលពីព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨។
លោក ហ៊ី សាយ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត សៀមរាបបានឱ្យដឹងថា លទ្ធផលនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅភូមបន្ទាយ ចាស់គឺមាន១.៥៧២ក្បាលដី បានចេញវិញ្ញបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១.៣០៩​ប័ណ្ណ ក្នុងនោះមានក្បាលដីលស់ពុំអាចចេញប័ណ្ណបាន ដោយសារជាប់បណ្តឹងតវ៉ា ដោយ គ្មានទិន្នន័យទំនាស់ព្រំ និងពាក់ព័ន្ធបុរាណដ្ឋាន កាត់ផ្លូវអស់ និងបណ្តឹងទប់ស្កាត់។

ឯកឧត្តម ឃឹម ប៊ុនសុង បានមានប្រសាសន៍ថា ដោយការយកចិត្តទុកដាក់របស់ រាជរដ្ឋាភិបាល ក្នុងការចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ ដែលជាម្ចាស់ដី និងអ្នកកាន់កាប់ ដីទាំងឡាយដែលបានបំពេញគ្រប់លក្ខខណ្ឌនិងបទដ្ឋានបច្ចេកទេសតាមច្បាប់ក្នុងភូមិបន្ទាយ ចាស់របស់សង្កាត់ស្លក្រាម ក្រុងសៀមរាប គឺត្រូវបានទទួលវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ តែចំពោះក្បាលដីណាដែលមិនបានបំពេញនូវលក្ខខណ្ឌគ្រប់គ្រាន់តាមនីតិវិធី និងការចូលរួម ចំណែករបស់បងប្អូនក្នុងការរៀបចំកែលម្អរសោភណភាពសណ្តាប់ធ្នាប់សាធារណៈ ដើមី្បការ បញ្ជៀសបាននូវការកកស្ទះចរាចរណ៍។ ឯកឧត្តមបានបញ្ជាក់ថា រាល់ក្បាលដីដែលមានការ ពាក់ព័ន្ធនឹងតំបន់បុរាណដ្ឋាន អាជ្ញាធរខេត្ត អាជ្ញាធរអប្សរា មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ រួមទាំងមន្ទីរពាក់ព័ន្ធ ត្រូវធ្វើការចុះត្រួតពិនិត្យសិក្សាជាក់ស្តែង ក្នុងការផ្ទៀងផ្ទាត់ ដើមី្បរកនូវ ដំណោះស្រាយជាបន្តជូនប្រជាពលរដ្ឋ។
ឯកឧត្តមអភិបាលខេត្ត បានជំរុញដល់មន្រ្តីជំនាញពន្លឿនការធ្វើប័ណ្ណកម្មសិទ្ធិ ជូនដល់ ប្រជាពលរដ្ឋ ដែលនៅសេសសល់មួយចំនួន ដែលប៉ះពាល់តំបន់បូរាណដ្ឋាន ក្នុងការកាត់ ឆ្វៀលធ្វើកម្មសិទ្ធិជូនបងប្អូនឱ្យបានឆាប់រហ័ស ។

ឯកឧត្តមបានបន្ថែមទៀតថា ប័ណ្ណកម្មសិទ្ធដែលបានប្រគល់ជូនបងប្អូននាពេលនេះ បងប្អូននឹងមានសិទ្ធិយកទៅប្រើបាស់ទៅតាមតម្រូវការ ក្នុងការទ្រទ្រង់ជីវភាពក្នុងក្រុមគ្រួសារ របស់ខ្លួន៕

ដោយ ឃុត សៅ