ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

គ្រោះរំាងស្ងួតក្នុងប្រទេសឆេកធ្វើឲ្យកសិករត្រូវខាតបង់ប្រមាណ ៥០០ លានដុល្លា

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួ (២៤.០៩.១៨)​

ឆេក៖ តាមទីភ្នាក់ងារព័ត៌មានស៊ិនហួបានឲ្យដឹងថា គ្រោះរំាងស្ងួតក្នុងឆ្នំានេះ ធ្វើឲ្យកសិករក្នុងប្រទេសឆេក
ត្រូវរងការខូចខាតប្រមាណជា​ជាង ៥០០ លានដុល្លាអាមេរិក ។

រដ្ឋមន្ត្រីក្រសួងកសិកម្មរបស់ប្រទេសឆេក បាននិយាយកាលពីចុងសប្តាហ៍កន្លងទៅថា
រដ្ឋាភិបាលកំពុងពិចារណាចេញសងការខូចខាតឲ្យដល់កសិករវិញ ក្នុងទំហំទឹកប្រាក់ចំនួន ៩២ លាន
ទៅ ជាង ១៣០ លានដុល្លា ។ កសិករដែលដំាដំណាំសំខាន់ ៗ ពិសេសដំណាំជាចំណីសត្វ
នឹងទទួលបានសំណងពីរដ្ឋាភិបាល ។

រដ្ឋមន្ត្រីក្រសួងកសិកម្មរបស់ប្រទេសឆេក បាននិយាយថា ទំហំនៃគ្រោះរំាងស្ងួតនេះ
គឺបង្ហាញឲ្យឃើញតាមរយៈការថ្លៃនូវម្ហូបអាហារក្នុងប្រទេស ឆេក ។​