ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ឆ្មំាបដិវត្តន៍របស់ប្រទេសអៀរ៉ង់គំរាមសងសឹកក្រុមដែលធ្វើការ់វាយប្រហារទៅលើក្បួនព្យុហយាត្រាយោធា

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ឆានែលញូវអាស៊ី ​(២៤.០៩.១៨)

អៀរ៉ង់៖ ឆ្មំាបដិវត្តន៍របស់ប្រទេសអៀរ៉ង់ បានប្តេជ្ញាកាលពីថ្ងៃអាទិត្យនេះ
ថានឹងធ្វើការសងសឹកយ៉ាងចាស់ដៃវិញ
ចំពោះក្រុមដែលបានបើកការវាយប្រហារទៅលើអ្នកចូលរួមក្នុងក្បួនព្យុហយាត្រាយោធា
កាលពីថ្ងៃសៅរ៍កន្លងមក ដែលបានធ្វើឲ្យិមនុស្សចំនួន ២៥ នាក់បានស្លាប់ ។

ទូរទស្សន៍បរទេស បានរាយការណ៍ថា ប្រទេសអៀរ៉ង់ បានចោទប្រកាន់រដ្ឋនៅឈូងសមុទ្រអារ៉ាប់
ថាបានគាំទ្រ ក្រុមអ្នកវាយប្រហារ ។ ការវាយប្រហារកាលពីថ្ងៃសៅរ៍នេះ
ដែលជាការវាយប្រហារដ៏អាក្រក់បំផុតទៅលើកងទ័ពដ៏ខ្លំាងបំផុតរបស់ប្រទេសអៀរ៉ង់
គឺជាសញ្ញាអាក្រក់មួយអំពីបញ្ហាសន្តិសុខ ក្នុងប្រទេសអៀរ៉ង់ ក្នុងពេលដែលសហរដ្ឋអាមេរិក
និងសម្ព័ន្ធមិត្តនៅឈូងសមុទ្រអារ៉ាប់ កំពុងតែព្យាយាម ធ្វើឲ្យប្រទេសអៀរ៉ង់ ស្ថិតក្នុងស្ថានភាពឯកោ ។​

ខ្មាន់កំាភ្លើង បួននាក់បានបាញ់ទៅលើវេទិកា ក្នុងក្បួនព្យុហយាត្រានោះ
ដែលរៀបចំឡើងនៅក្នុងទីក្រុង អាវ៉ា ស្ថិតនៅភាគនារតីប្រទេសអៀរ៉ង់
ក្នុងពេលដែលមន្ត្រីទំាងអស់កំពុងទស្សនា ក្បួនដង្ហែរ ដើម្បីរំលឹកការចាប់ផ្តើមសង្គ្រាមនាឆ្នំា ១៩៨០
ដល់ ១៩៨៨ របស់សាធារណរដ្ឋឥស្លាមអៀរ៉ង់ជាមួយប្រទេសអ៊ីរ៉ាក់ ។​