ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

រូបថតប្រចាំសប្តាហ៍៖​ ផ្ទះស្នាក់បៃតង សហគមន៍អេកូទេសចរណ៍កំពុងពេញនិយមនៅខេត្តសៀមរាប

AKP ភ្នំពេញ ថ្ងៃទី២១ ខែ កញ្ញា ឆ្នាំ២០១៨ —

ផ្ទះស្នាក់បៃតង (Green House) ជាសហគមន៍អេកូទេសចរណ៍មួយក្នុងខេត្តសៀមរាប ដែលកំពុងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរ។ សកម្មភាពកំសាន្តផ្សេងៗដោយរួមទាំងការគយគន់មើលទេសភាពធម្មជាតិ ការសម្រាកកាយ​  និងទទួលទានអាហារឈ្ងុយឆ្ងាញ់ក្រោមម្លប់ឈើដ៏ត្រជាក់ ការលេងទឹកដែលហូរធ្លាក់ពីភ្នំគូលេន ការស្នាក់នៅតាមបែបជនបទ ការបោះតង់ ។ល។ គឺមាននៅផ្ទះស្នាក់បៃតង ដែលស្ថិតនៅភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ចម្ងាយប្រមាណជាង​៣៦គីឡូម៉ែត្រ ពីទីក្រុងសៀមរាប។

ដោយ ឃុត សៅ