ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

គណៈកម្មការចម្រុះសុវត្ថិភាពចរាចរណ៍ផ្លូវគោក ចុះពិនិត្យសកម្មភាពរថយន្តធុនធំ ធុនធ្ងន់ចូលក្រុងព្រះសីហនុ AKP ព្រះសីហនុ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី អ៊ី សុខា ស្នងការរងនគរបាលខេត្តព្រះសីហនុ ទទួលផែនសណ្តាប់ធ្នាប់សាធារណៈ បានដឹកនាំកម្លាំងចម្រុះរបស់រដ្ឋបាលខេត្ត ចុះទប់ស្កាត់​រថយន្ត​ធុនធំ​ និង​ធុនធ្ងន់​ មិន​ឱ្យ​ចូល​ក្នុង​ក្រុង​ព្រះសីហនុ​ ខុស​ពេល​វេលា​ដែល​រដ្ឋ​បាល​ខេត្ត​ព្រះសីហនុបាន​កំណត់​ នាព្រឹកថ្ងៃ​សុក្រ ​ ១២កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែ​កញ្ញា​​​​​​ ឆ្នាំ​២០១៨​ ។ លោកឧត្តមសេនីយ៍ត្រី អ៊ី សុខា ស្នងការរងនគរបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា សកម្មភាពចុះត្រួតពិនិត្យនេះធ្វើឡើងជាបន្តបន្ទាប់ មានកម្លាំងនគរបាល កងរាជអាវុធហត្ថ និងមន្ត្រីក្រុម​ការងារ​ថ្នាក់​ខេត្ត​ ហាមឃាត់​រថយន្ត​ធុនធំ​ និង​ធុនធ្ងន់​ ចូល​ក្នុង​ក្រុង​ព្រះសីហនុ​ ខុស​ពេល​វេលា​កំណត់​ ត្រង់ចំណុចផ្លូវ កែងស្ថានីយរថភ្លើង​ ស្ថិតក្នុងភូមិ៣ សង្កាត់​លេខ​៣​ ក្រុង​​ព្រះសីហនុ ដោយសារតែពេលបច្ចុប្បន្នមានរថយន្តដឹកជញ្ជូនធុនធំ ធ្វើចរាចរណ៍ធ្វើឱ្យប៉ះពាល់សណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈ សោភណភាពនឹងធ្វើឱ្យ រំខានដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋថែមទៀត ពិសេសបង្កឱ្យមានការកក ស្ទះចរាចរណ៍។ លោកបានបន្តថា ដើម្បីដោះស្រាយបញ្ហាទាំងនេះ រដ្ឋបាលខេត្តបានធ្វើការជូនដំណឹង ដល់ក្រុមហ៊ុនផ្គត់ផ្គង់ នូវសេវាដឹកជញ្ជូនរថយន្ត ក្រុមហ៊ុនដឹកជញ្ជូន ដោយហាមគ្រប់ រថយន្តធុនធំ និងរថយន្តធុនធ្ងន់គ្រប់ប្រភេទ ធ្វើចរាចរណ៍ក្នុងទីប្រជុំជនក្រុងព្រះសីហនុ ដូចខាងក្រោម ១-ហាមរថយន្តក្រុងដឹកអ្នកដំណើរចតក្រៅចំណត។ ២- រថយន្តដឹក ទំនិញធុនធំចាប់ពី ៦តោន ដល់ ១០តោន និងរថយន្តដឹកទំនិញធុនធ្ងន់ចាប់ពី ១០តោនឡើងទៅ ចត ឬឈប់នៅតាមចិញ្ចើមផ្លូវ ទ្រូងផ្លូវ នឹងបរិវេណសួនច្បារ សាធារណៈជាដាច់ខាត។ ៣- រថយន្តទាំងនោះចូលទីប្រជុំជនក្រុងព្រះសីហនុចាប់ពីម៉ោង ១៨នាទីល្ងាច ដល់ ម៉ោង ៥និង៣០នាទីព្រឹក។ ៤- លើកលែងតែរថយន្តធុនធំ និងធុនធ្ងន់ អាចធ្វើចរាចរណ៍លើផ្លូវជាតិលេខ៤ ចូលទៅដល់ទីស្នាក់ការសាខាគយ និងរដ្ឋាករខេត្តព្រះសីហនុតែប៉ុណ្ណោះ ។ លោកបានបន្តទៀតថា សកម្មភាពនេះ អាចជួយសម្រួលចរាចរណ៍ក្នុងក្រុងព្រះសីហនុ ដោយសារតែខេត្តព្រះសីហនុ កំពុងមានការអភិវឌ្ឍយ៉ាងគំហុកនាពេលបច្ចុប្បន្ន ការធ្វើឱ្យចរាចរណ៍ក្នុងខេត្ត មានការកកស្ទះជាបន្តបន្ទាប់ ៕ ដោយ ងូ សុមុនី

AKP ព្រះសីហនុ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ — លោកឧត្តមសេនីយ៍ត្រី អ៊ី សុខា ស្នងការរងនគរបាលខេត្តព្រះសីហនុ ទទួលផែនសណ្តាប់ធ្នាប់សាធារណៈ បានដឹកនាំកម្លាំងចម្រុះរបស់រដ្ឋបាលខេត្ត ចុះទប់ស្កាត់​រថយន្ត​ធុនធំ​ និង​ធុនធ្ងន់​ មិន​ឱ្យ​ចូល​ក្នុង​ក្រុង​ព្រះសីហនុ​ ខុស​ពេល​វេលា​ដែល​រដ្ឋ​បាល​ខេត្ត​ព្រះសីហនុបាន​កំណត់​ នាព្រឹកថ្ងៃ​សុក្រ ​ ១២កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែ​កញ្ញា​​​​​​ ឆ្នាំ​២០១៨​ ។


លោកឧត្តមសេនីយ៍ត្រី អ៊ី សុខា ស្នងការរងនគរបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា សកម្មភាពចុះត្រួតពិនិត្យនេះធ្វើឡើងជាបន្តបន្ទាប់ មានកម្លាំងនគរបាល កងរាជអាវុធហត្ថ និងមន្ត្រីក្រុម​ការងារ​ថ្នាក់​ខេត្ត​ ហាមឃាត់​រថយន្ត​ធុនធំ​ និង​ធុនធ្ងន់​ ចូល​ក្នុង​ក្រុង​ព្រះសីហនុ​ ខុស​ពេល​វេលា​កំណត់​ ត្រង់ចំណុចផ្លូវ កែងស្ថានីយរថភ្លើង​ ស្ថិតក្នុងភូមិ៣ សង្កាត់​លេខ​៣​ ក្រុង​​ព្រះសីហនុ ដោយសារតែពេលបច្ចុប្បន្នមានរថយន្តដឹកជញ្ជូនធុនធំ ធ្វើចរាចរណ៍ធ្វើឱ្យប៉ះពាល់សណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈ សោភណភាពនឹងធ្វើឱ្យ រំខានដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋថែមទៀត ពិសេសបង្កឱ្យមានការកក ស្ទះចរាចរណ៍។


លោកបានបន្តថា ដើម្បីដោះស្រាយបញ្ហាទាំងនេះ រដ្ឋបាលខេត្តបានធ្វើការជូនដំណឹង ដល់ក្រុមហ៊ុនផ្គត់ផ្គង់ នូវសេវាដឹកជញ្ជូនរថយន្ត ក្រុមហ៊ុនដឹកជញ្ជូន ដោយហាមគ្រប់ រថយន្តធុនធំ និងរថយន្តធុនធ្ងន់គ្រប់ប្រភេទ ធ្វើចរាចរណ៍ក្នុងទីប្រជុំជនក្រុងព្រះសីហនុ ដូចខាងក្រោម ១-ហាមរថយន្តក្រុងដឹកអ្នកដំណើរចតក្រៅចំណត។ ២- រថយន្តដឹក ទំនិញធុនធំចាប់ពី ៦តោន ដល់ ១០តោន និងរថយន្តដឹកទំនិញធុនធ្ងន់ចាប់ពី ១០តោនឡើងទៅ ចត ឬឈប់នៅតាមចិញ្ចើមផ្លូវ ទ្រូងផ្លូវ នឹងបរិវេណសួនច្បារ សាធារណៈជាដាច់ខាត។ ៣- រថយន្តទាំងនោះចូលទីប្រជុំជនក្រុងព្រះសីហនុចាប់ពីម៉ោង ១៨នាទីល្ងាច ដល់ ម៉ោង ៥និង៣០នាទីព្រឹក។ ៤- លើកលែងតែរថយន្តធុនធំ និងធុនធ្ងន់ អាចធ្វើចរាចរណ៍លើផ្លូវជាតិលេខ៤ ចូលទៅដល់ទីស្នាក់ការសាខាគយ និងរដ្ឋាករខេត្តព្រះសីហនុតែប៉ុណ្ណោះ ។

លោកបានបន្តទៀតថា សកម្មភាពនេះ អាចជួយសម្រួលចរាចរណ៍ក្នុងក្រុងព្រះសីហនុ ដោយសារតែខេត្តព្រះសីហនុ កំពុងមានការអភិវឌ្ឍយ៉ាងគំហុកនាពេលបច្ចុប្បន្ន ការធ្វើឱ្យចរាចរណ៍ក្នុងខេត្ត មានការកកស្ទះជាបន្តបន្ទាប់ ៕

ដោយ ងូ សុមុនី