ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

វិចិត្រករដៃឯកស្ថាបនារូបសំណាកលោកបេអាត រិចឆ្នឺរ ធ្វើឲ្យមហាជនកោតសសើរ

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ចន ណារិទ្ទ៖

លោក កាម៉ង់ ដង់ អាយុ៤១ឆ្នាំ មានស្រុកកំណើតនៅឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល បានសូនរូបលោកវេជ្ជបណ្ឌិតបេអាត រិចឆ្នឺរ ដូចបេះបិទតែម្តង និងកំពុងធ្វើពុម្ពចាក់ស្ពាន់ ដែលធ្វើឲ្យមហាជនមានការកោតសសើរជាខ្លាំង ។

លោកកា ម៉ងដង់ បានឲ្យដឹថា លោក មិនបានចូលសាលារៀនពីជំនាញចម្លាក់ទេ តែដោយសារចាប់យករបរជាជាងចម្លាក់កសាងព្រះវិហារនិងចេតិយនានាច្រើននៅទូទាំងប្រទេសទើបធ្វើឱ្យគាត់អាចយល់ដឹង និងចេះសូនរូប ដោយចាប់យកអាជីពនេះរយៈពេល២០ឆ្នាំមកហើយ ។

លោក បន្តថា បន្ទាប់ពីដឹងថា លោកវេជ្ជបណ្ឌិតបេអាត រិចឆ្នឺរ ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា បានទទួលមរណភាព ក៏ចាប់ផ្តើមសូនរូបរបស់គាត់តែម្តង ហើយការសូនរូបនេះឡើង គឺប្រើពេល៨ម៉ោងទើបលេចចេញរូបរាងឡើង ក្នុងគោលបំណងដោយមើលឃើញពីតថភាពជាក់ស្តែងនាពេលបច្ចុប្បន្នពីសន្ទុះនៃការសោកស្តាយរូបលោកវេជ្ជបណ្ឌិតពីមហាជនទូទាំងប្រទេសអំពីមរណភាពរបស់គាត់ដែលជាអ្នកលះបង់ដ៏ធំធេងសម្រាប់កម្ពុជា ជាពិសេសគឺកុមារតែម្តង ធ្វើឱ្យរូបលោកចាប់អារម្មណ៍ខ្លាំងណាស់ ដើម្បីទុកជានិមិត្តរូបសម្រាប់កូនខ្មែរជំនាន់ក្រោយឱ្យកាន់តែបានយល់ និងកាន់តែចងចាំនូវអំពើល្អរបស់លោកវេជ្ជបណ្ឌិតបេអាត រិចឆ្នឺរ។