ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ឯកឧត្តម ស ថាវី នាំយកអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន២៣០គ្រួសារ នៅខេត្តឧត្តរមានជ័យ

AKP ឧត្តរមានជ័យ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ —

ឯកឧត្តមស ថាវី អភិបាលខេត្ត និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្តឧត្តរមានជ័យ អមដំណើរដោយលោក ឃិន ញ៉ណ​​ អភិបាលរងខេត្ត និងជាប្រធានសាខាកាកបាទក្រហមខេត្ត រួមជាមួយមន្ត្រីរាជការជាច្រើនរូបទៀត នាំយក អំណោយសង្គ្រោះបន្ទាន់របស់ សាខាកាកបាទក្រហម ខេត្តឧត្តរមានជ័យ ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាព ខ្វះខាត ក្មេងកំព្រា ស្រ្តីមេម៉ាយ និងចាស់ជរាគ្មានទីពឹង មកពី ៤ឃុំ មានចំនួន២៣០គ្រួសារ ក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ នារសៀលថ្ងៃថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០១៨ ។

រូបថត៖ ទិត ស្រ៊