ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

អ៊ីរ៉ង់ប្តេជ្ញាធ្វើវេតូការសម្រេចណាមួយដោយ OPEC និងអ្នកផលិតប្រេងមិនបែន OPEC

AKP ភ្នំពេញ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ — ប្រទេសអ៊ីរ៉ង់បាននិយាយពីថ្ងៃព្រហស្បតិ៍ដោយប្តេជ្ញាធ្វើវេតូ ការសម្រេចណាមួយធ្វើឡើងដោយ អង្គការបណ្តាប្រទេសនាំចេញប្រេង ( OPEC )និងសម្ព័ន្ធមិត្តមិនមែនសមាជិករបស់ខ្លួនដែលស្វះស្វែងធ្វើឱ្យ មានគ្រោះថ្នាក់ដល់ផលប្រយោជន៍របស់ក្រុងតេហេរ៉ង់នោះ ។

ទីភ្នាក់ងារព័ត៌មានIRNA ផ្លូវការបានដក់ស្រង់សំដីរដ្ឋមន្ត្រីប្រេងអ៊ីរ៉ង់ លោក Bijan Nambar Zanganch ដែលនិយាយថា ទង្វើប្រឆាំងអ៊ីរ៉ង់ណាមួយធ្វើឡើងដោយកិច្ចប្រជុំនាពេលខាងមុខរបស់គណៈកម្មាធិការ ត្រួតពិនិត្យមើលថ្នាក់រដ្ឋមន្ត្រី OPEC / Non –OPECរួម ( JMMC ) នឹងខ្វះនីត្យានុកូលភាពព្រោះថា គេគ្មានអំណាចណាមួយដើម្បីសម្រេចស្តីពីការផ្គត់ផ្គង់ទីផ្សាររបស់ OPEC ទេ ។

JMMC នឹងធ្វើកិច្ចប្រជុំមួយក្នុងប្រទេសអាល់ហ្សេរីនៅថ្ងៃទី២ ខែកញ្ញា ប៉ុន្តែរដ្ឋមន្ត្រីអ៊ីរ៉ង់បាន និយាយថា លោកនឹងមិនចូលរួមក្នុងព្រឹត្តិការណ៍នេះទេ ។ លោកបានរិះគន់ដោយប្រយោលចំពោះប្រទេសអារ៉ាប៊ីសាអូឌីត ពីបទប្តេជ្ញាទូទាត់សងសម្រាប់ តម្រូវការទីផ្សារបន្ទាប់ពី ស.រ.អា ដាក់ទណ្ឌកម្មប្រេងលើប្រទេសអ៊ីរ៉ង់ នៅថ្ងៃទី៤ខែវិច្ឆិកា ។

លោក Zanganch បាននិយាយថា កិច្ចព្រមព្រៀងដែលបានសម្រេចក្នុងឆ្នាំ ២០១៦ រវាងរដ្ឋសមាជិក OPEC និងពួកអ្នកផលិជាសម្ព័ន្ធមិត្តមិនមែន OPEC ជាសំខាន់ប្រទេសរុស្ស៊ី ដើម្បីកាត់បន្ថយទិន្នផល ប្រេងឆៅនោះគឺ រយីករយាក ។ Pvess TV បានដកស្រង់សម្តីលោក ដែលនិយាយថា ប្រាកដណាស់កិច្ចព្រមព្រៀងនោះ លែងមានហើយ ។ វាបានបញ្ចប់ហើយ… ជាដំបូងប្រទេសរុស្ស៊ីបានកាត់បន្ថយ ៣០០.០០០ ធុងក្នុងមួយថ្ងៃនៃ ផលិតកម្មនេះ ប៉ុនែ្តបន្ទាប់មកបានបន្ថែមទាំងអស់មកវិញ… ប្រាកដណាស់គ្មានកិច្ចព្រមព្រៀងណាមួយ នៅសេសសល់ទេ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )