ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

វៀតណាមសាទរចំពោះលទ្ធផលនៃកិច្ចប្រជុំកំពូលអន្តរកូរ៉េ

AKP ភ្នំពេញ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ — លោកស្រី Le Thi Thu Hang អ្នកនាំពាក្យក្រសួងការបរទេស វៀតណាមបាននិយាយថា ប្រទេសវៀតណាមអបអរសាទរចំពោះលទ្ធផលនៃជំនួបកំពូលអន្តរកូរ៉េកាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ និងការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមនៅទីក្រុងព្យុងយ៉ាង។

លោកស្រី Hang បានធ្វើសេចក្តីថ្លែងការណ៍នេះនៅឯសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី ២០ ខែកញ្ញា ខណៈដែលឆ្លើយសំណួររបស់អ្នកសារព័ត៌មានអំពីលទ្ធផលនៃជំនួបកំពូលអន្តរកូរ៉េ ដែលបានធ្វើឡើងនៅក្នុងទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង។

លោកស្រីបាននិយាយថា ប្រទេសវៀតណាមបានគាំទ្រភាគីពាក់ព័ន្ធក្នុងការរក្សាកិច្ចរចរចា និងកិច្ចប្រជុំជាន់ខ្ពស់ ព្រមទាំងសកម្មភាពស្ថាបនា និងការអនុវត្តជាក់ស្តែង ដើម្បីបំបាត់ចោលកម្មវិធីនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ ព្រមទាំងលើកកម្ពស់ការពិភាក្សាកិច្ចសហប្រតិបត្តិការសន្តិភាព និងស្ថិរភាព នៅក្នុងតំបន់ ក៏ដូចជាក្នុងពិភពលោកផងដែរ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)