ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

បេសកជនចិន៖ អាម៉េរិក​បញ្ជូននាវាចម្បាំងទៅកាន់សមុទ្រចិនខាងត្បូង ដើម្បីបង្កើតបញ្ហា

AKP ភ្នំពេញ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ — ប្រធានបេសកជនចិន​ប្រចាំនៅទីក្រុងឡុងដ៍ បានចោទប្រកាន់ទៅលើបណ្តាប្រទេស​មហាអំណាចមួយចំនួន​នៅខាងក្រៅតំបន់ ក្នុងការចូលមកនៅគ្រប់មធ្យោបាយទៅកាន់​សមុទ្រ​ចិន​ខាងត្បូង ដើម្បីបង្កើតបញ្ហា​ ខណៈដែលប្រទេសចិនអះអាង​ពីការពង្រីកដ៏ធំនូវដែនសមុទ្រ និងបណ្តាកោះនោះ។

ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅចក្រភពអង់គ្លេស លោក Liu Xiaoming បានប្រាប់​នៅ​ឯការបង្កើតកម្មវិធីប្រចាំឆ្នាំមួយសម្រាប់បណ្តាអ្នកការទូតនៃរដ្ឋឯករាជ្យ ​ដែលបានរៀបចំឡើង​ដោយ​​ទីប្រឹក្សារដ្ឋឯករាជ្យកាលពីថ្ងៃពុធថា ប្រទេសមហាអំណាចនៅក្នុងតំបន់​បានបោះជំហាន​ចូលយ៉ាងជ្រៅទៅក្នុងការដោះស្រាយនូវភាពតានតឹងនៅក្នុងសមុទ្រចិនខាងត្បូង ដោយខ្លួន​គេផ្ទាល់។​

លោក Liu បាននិយាយថា អ្នកទាំងអស់គ្នានោះគឺនៅតែមានការភាន់ច្រឡំនៅឡើយ ដោយបណ្តាប្រទេសធំៗមួយចំនួននៅខាងក្រៅតំបន់ មិនបានយល់ច្បាស់ចំពោះការឱ្យតម្លៃទៅលើសន្តិភាព និងភាពស្ងប់ស្ងាត់នៅក្នុងសមុទ្រចិនខាងត្បូងនោះទេ។ ពួកគេបានបញ្ជូន​នាវាចម្បាំង​ និងយន្តហោះចម្បាំង​នៅគ្រប់វីធីទាំងអស់ទៅកាន់សមុទ្រចិនខាងត្បូង ដើម្បីបង្កើតបញ្ហា​។​

លោកឯកអគ្គរដ្ឋទូត បានយកចិត្តទុកដាក់ចំពោះកិច្ចខិតខំប្រឹងប្រែងនានា រវាងប្រទេស​ចិន​​និង បណ្តាប្រទេសអាស៊ាន ដើម្បីដោះស្រាយជម្លោះនៅក្នុងតំបន់ នៅក្នុងចំណោមពួកគេ​ទាំងអស់នោះ។ ប្រទេសចំនួន៦បានអះអាងថា មានបញ្ហាខ្លះៗនៅក្នុងសមុទ្រចិនខាងត្បូង មាន​​ដូចជា៖ ប្រទេសចិន តៃវ៉ាន់ វៀតណាម ហ្វីលីពីន ព្រុយណេ និងប្រទេសម៉ាឡេស៊ី។​ ប្រទេសជាសមាជិកអាស៊ានភាគច្រើន​ត្រួតស៊ីគ្នា ជាមួយនិងបញ្ជីឈ្មោះទាំងនោះមានដូចជា ប្រទេសកម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី ភូមា ហ្វីលីពីន សិង្ហបូរី ថៃ និងប្រទេសវៀតណាម។

កាលពីខែកុម្ភៈកន្លងទៅ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លូ កាង បានប្រាប់​ពួកអ្នកយកព័ត៌មានថា ប្រទេសចិន និងអាស៊ានបានបន្តអនុវត្តតាមយន្តការមួយ ដែលភាគី​សំខាន់ៗ​នឹងត្រូវបានផ្លាស់ ប្តូរទស្សនៈគ្នាទៅវិញទៅមក​យ៉ាងពេញលេញ និងស៊ីជម្រៅ លើការ​អនុវត្តសេចក្តីប្រកាសមួយ នៃការប្រតិបត្តិនៅក្នុងសមុទ្រចិនខាងត្បូង នឹងការធ្វើឱ្យប្រសើរឡើង​នូវកិច្ចសហប្រតិបត្តិការជាក់ស្តែងតាមដែនសមុទ្រ និងកិច្ចពិគ្រោះយោបល់ស្តីអំពី​ក្រុមប្រតិបត្តិ​(COC) នៅក្នុងសមុទ្រចិនខាងត្បូងផងដែរ៕

( ប្រភព Sputnik បកប្រែដោយលោក មាស សំអុល )