ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

គណៈកម្មាធិការ​សភាសិង្ហបុរីណែនំាពីបទប្បញ្ញត្តិថ្មីដល់ក្រុមហ៊ុនបច្ចេកវិទ្យាចំពោះការផ្សាយព័ត៌មានក្លែងក្លាយ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (២១.០៩.១៨)

សឹង្ហបូរី៖ គណៈកម្មាធិការ​សភាសឹង្ហបូរីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថារដ្ឋាភិបាលគួរតែពិចារណារៀបចំច្បាប់
ដើម្បីធានាថាក្រុមហ៊ុនបច្ចេកវិទ្យាក្នុងប្រទេសបានទប់ស្កាត់ព័ត៌មានក្លែងក្លាយតាមអ៊ិនធឺរណេត
ព្រមទាំងដាក់ទោសចំពោះអ្នកដែលទទួលខុសត្រូវ ។

គណៈកម្មាធិការនេះបានបង្កើតឡើងដើម្បីធ្វើការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយតាមអ៊ីធើណេតដោយវិធានការចាំបាច់ត្រូវធ្វើលើក្រុមហ៊ុនមានដូចជា ហ្វេសប៊ុក, ហ្គូហ្គល និង ធ្វីតធឺរ
ក្នុងគោលនយោបាយជាទូទៅ​ប្រឆាំងនឹងខ្លឹមសារមិនមែនជាការពិត។

ក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីម៉ែលមួយកាលពីថ្ងៃព្រហស្បតិ៍ដោយក្រុមហ៊ុន ហ្គូហ្គល
បានឲ្យដឹងថាបញ្ហាព័ត៌មានមិនពិតតាមប្រព័ន្ធអ៊ិនធឺរណេតមានសភាពគ្រោះថ្នាក់យ៉ាងខ្លាំងហើយក្រុមហ៊ុននឹងទន្ទឹងរង់ចាំធ្វើការជាមួយរដ្ឋាភិបាលសិង្ហបុរីដើម្បីដោះស្រាយបញ្ហានេះ។